អន្តរជាតិ

រលកកំដៅនៅជប៉ុន សម្លាប់មនុស្សអស់ ២៣នាក់ និង១៣.០០០ នាក់ទៀត ត្រូវគេបញ្ជូនចូលមន្ទីរពេទ្យ

តូក្យូ៖ ទីភ្នាក់ងារគ្រប់គ្រង គ្រោះមហន្តរាយ និងអគ្គីភ័យជប៉ុន បាននិយាយនៅថ្ងៃពុធថា មនុស្សចំនួន ២៣ នាក់បានស្លាប់ ក្នុងចំណោម មនុស្សចំនួន ១២.៧៥១នាក់ ដែលត្រូវបាន បញ្ជូនទៅមន្ទីរពេទ្យ ដោយសារតែជំងឺទាក់ទងនឹងកំដៅ នៅទូទាំងប្រទេសជប៉ុន ក្នុងរយៈពេលមួយសប្តាហ៍ ចាប់ពីថ្ងៃទី ៥ ខែសីហា។

យោងតាមទីភ្នាក់ងារ ព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ បានឱ្យដឹងថា នៅចំកណ្តាលរលកកម្តៅ អូសបន្លាយដែលបានធ្វើឱ្យប្រទេសជប៉ុន មានការរីករាលដាលយ៉ាងខ្លាំង ដោយ ទិន្នន័យបឋមរបស់ ទីភ្នាក់ងារនេះបានបង្ហាញថា ចំនួនមនុស្សបាន ប្រញាប់បញ្ជូនទៅមន្ទីរពេទ្យដោយសារ តែកម្តៅបានកើនឡើងហួស កម្រិត ១០.០០០ សម្រាប់សប្តាហ៍ទី ២ ។

ក្នុងចំណោមអ្នកដែលត្រូវ បញ្ជូនទៅមន្ទីរពេទ្យ ទីភ្នាក់ងារគ្រប់គ្រងគ្រោះ មហន្តរាយ បាននិយាយថា ក្នុងចំណោមនោះ មាន ៤០០ នាក់ ត្រូវបានអនុញ្ញាត ឱ្យចូលព្យាបាលរោគសញ្ញាធ្ងន់ធ្ងរ យ៉ាងហោចណាស់ ៣ សប្តាហ៍។

ទីក្រុងតូក្យូឃើញមានចំនួន ប្រជាជនខ្ពស់បំផុត ទទួលបានការព្យាបាល ដោយសារជំងឺទាក់ទងនឹងកំដៅ នៅ ១.៤៦៥ នាក់ បន្ទាប់មកគឺខេត្ត Saitama ដែលនៅជិតខាងមានអ្នកជំងឺ ៩៧៧ នាក់។ ទន្ទឹមនឹងនេះ នៅអូសាកាបានឃើញមនុស្ស ៨៩៧ នាក់បានប្រញាប់ប្រញាល់ បញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាល ដោយសារកំដៅខ្លាំង។

ក្នុងចំណោមប្រជាជនសរុប ដែលត្រូវការការព្យាបាលនៅ មន្ទីរពេទ្យ ប្រហែលជា ៥៥ ភាគរយនៃពួកគេមាន អាយុចាប់ពី ៦៥ ឆ្នាំឡើងទៅ៕ ប្រែសម្រួលៈ ណៃ តុលា

Facebook Comments

To Top