អន្តរជាតិ

WHO៖ សាធារណរដ្ឋប្រជាធិបតេយ្យ កុងហ្គោ បង្ហាញថា ថ្នាំថ្មី២ប្រភេទ អាចជួយដល់អ្នកជំងឺអេបូឡា

កុងហ្គោ៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩នេះថា អង្គការសុខភាពពិភពលោក ហៅកាត់ (WHO) បានឲ្យដឹងថា សាធារណរដ្ឋប្រជាធិបតេយ្យ កុងហ្គោ បានបង្ហាញថា ថ្នាំប្រភទេថ្មីចំនួន២មុខ ដែលត្រូវបានធ្វើតេស្តលើអ្នកជម្ងឺអេបូឡា នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោបានបង្ហាញថា អ្នកជំងឺជាង៩០ភាគរយអាច រស់បាន ប្រសិនបើត្រូវបានព្យាបាលក្នុងរយៈពេល៣ថ្ងៃបន្ទាប់ពីបង្ហាញរោគសញ្ញា។

លោក Christian Lindmeier អ្នកនាំពាក្យរបស់អង្គការសុខភាព ពិភពលោក បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរបស់អង្គការសហប្រជាជាតិ ថា អ្នកឆ្លងមេរោគនៅភាគខាងកើតប្រទេស នៅតែជាបញ្ហាប្រឈមដ៏សំខាន់មួយចាប់តាំងពីការផ្ទុះឡើងត្រូវបានប្រកាសជាភាពអាសន្នផ្នែកសុខភាពអន្តរជាតិកាលពីថ្ងៃទី១៧ ខែកក្កដាកន្លងទៅ ។

អ្នកនាំពាក្យអង្គការសុខភាពពិភព បានថ្លែងថា ការផ្ទុះឡើងនាពេលថ្មីៗនេះ គឺជាករណីដែលសម្លាប់មនុស្សច្រើនជាងគេទី២ ហើយបានសម្លាប់មនុស្សជាង១.៨០០នាក់នៅក្នុងប្រទេសកុងហ្គោ នៅក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Facebook Comments

To Top