អន្តរជាតិ

ក្រុងប៉េកាំង ជំរុញឱ្យអាមេរិក បញ្ឈប់ការជ្រៀតជ្រែក រឿងហុងកុង បន្ទាប់ពីលោក ត្រាំ អះអាងថាចិន កំពុងបញ្ជូន ទ័ពទៅព្រំដែន

បរទេស៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានអះអាងនៅថ្ងៃអង្គារ នេះថា លោកមានព័ត៌មានសម្ងាត់ នៅក្នុងដៃដៃថា ប្រទេសចិនកំពុងដាក់ ពង្រាយកងទ័ពនៅតាមព្រំដែនហុងកុង។ ចំណែករដ្ឋាភិបាលទីក្រុងប៉េកាំង បានព្រមានម្តងហើយម្តងទៀតដល់ប្រជាជាតិបរទេស កុំឲ្យ មានការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ខ្លួន។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ បានឱ្យដឹងថា ប្រទេសចិនបានអំពាវនាវឱ្យសហរដ្ឋអាមេរិក បញ្ឈប់ការជ្រៀតជ្រែកក្នុងទីក្រុងហុងកុងមួយថ្ងៃ បន្ទាប់ពីប្រធានាធិបតីលោក ដូណាល់ ត្រាំ បានថ្លឹងថ្លែងលើការតវ៉ាដែលកំពុងបន្តអង្រួនស្ថានការណ៍ក្នុងដីកោះនៃមូលធនហិរញ្ញវត្ថុអាស៊ីមួយនេះ។

ក្រសួងការបរទេសចិនបានបញ្ជាក់ថា ទីក្រុងហុងកុងដែលជាតំបន់ពាក់កណ្តាលស្វយ័តនៅភាគខាងត្បូងប្រទេសចិន ស្ថិតនៅក្នុងដែនដីនៃកិច្ចការក្នុងស្រុករបស់ខ្លួន។ ក្រសួងការបរទេសក៏បានជំរុញអាមេរិកបញ្ឈប់“ ការជ្រៀតជ្រែករឿងនៅហុងកុង” ។

ការអត្ថាធិប្បាយនេះ គឺបានឆ្លើយតបទៅនឹងការអះអាងរបស់លោក ដូណាល់ ត្រាំ ដែលថា កងទ័ពចិន បាននិងកំពុងធ្វើដំណើរទៅកាន់ព្រំដែនជាមួយហុងកុង៕ ប្រែសម្រួលៈ ណៃ តុលា

Facebook Comments

To Top