ពីនេះពីនោះ

ចូលរួមដោយសេរី ក្នុងវេទិកាផ្គូផ្គងអាជីវកម្ម សម្រាប់សហគ្រាសកែច្នៃ ចំណីអាហារ និងផលិតផលកសិកម្ម ឆ្នាំ២០១៩

ភ្នំពេញ៖ តើលោកអ្នកកំពុងមាន បញ្ហាឬចម្ងល់ទាក់ទង នឹង បច្ចេកទេស និងដំណើការពង្រីកអាជីវកម្ម របស់លោកអ្នក មែនទេ? តើលោកអ្នកចង់ ស្វែងរកដៃគូអាជីវកម្ម ដើម្បីប្រឹក្សាយោបល់ ផ្នែកបច្ចេកទេស និងផ្គត់ផ្គង់ឧបករណ៍គ្រឿង ម៉ាស៊ីន សម្ភារៈវិចខ្ចប់ ឬសេវានានាជាច្រើនទៀត សម្រាប់ប្រើប្រាស់ ក្នុងអាជីវកម្ម ឬសហគ្រាស កែច្នៃរបស់លោក អ្នកមែនទេ?

នេះជាឱកាសល្អ លោកអ្នកនឹងបានជួបផ្ទាល់ ជាមួយនឹងម្ចាស់អាជីវកម្មទាំងអស់នោះ ។ វេទិកាផ្គូផ្គងអាជីវកម្ម សម្រាប់សហគ្រាសកែច្នៃ ចំណីអាហារ និងផលិតផលកសិកម្ម ឆ្នាំ២០១៩ នឹងប្រព្រត្តិទៅនៅថ្ងៃទី១៦-១៧-១៨ ខែសីហា ត្រូវនឹងថ្ងៃ សុក្រ-សៅរិ៍-អាទិត្យ នេះ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ អាគារ A សប្តាហ៍នេះ។

វេទិកានេះ នឹងមានការតាំងបង្ហាញ សេវាកម្ម និងផលិតផលពីបណ្ដាប្រភេទ អាជីវកម្មសំខាន់ៗដូចជា៖ គ្រឿងផ្សំចំណីអាហារ គ្រឿងបរិក្ខារ និងម៉ាស៊ីនកែច្នៃ សម្ភារៈវេចខ្ចប់ ស្ដង់ដារព្រមទាំងសុវត្ថិភាពចំណីអាហារ សេវាបន្ទប់ពិសោធន៍ ឌីហ្សាញនិងបោះពុម្ពផ្លាកសញ្ញា សេវាផ្សព្វផ្សាយទីផ្សារ ប្រឹក្សាយោបល់លើផ្នែកអាជីវកម្ម ពន្ធដារ គណនេយ្យ ហិរញ្ញវត្ថុ ធនាគារ និងសេវាកម្មជ្រើសរើសបុគ្គលិក ថែមទៀតផង។

សូមអញ្ជើញចូលរួមសេរី និងឥតគិតថ្លៃ សម្រាប់អ្នកទស្សនា ដែលចាប់អារម្មណ៍ ក្នុងវិស័យកែច្នៃចំណីអាហារ និងផលិតផលកសិកម្ម!
ចុះឈ្មោះចូលរួម ដោយឥតគិតថ្លៃតាម រយៈ៖ https://bit.ly/2M74zch

ព័ត៌មានបន្ថែម៖ 077 777 105 / 095 876 655 / 096 2525 047, E-mail: [email protected]
Pre-Registration for Food- & Argo- Processing Business Matching Forum – Phnom Penh វេទិកាផ្គូផ្គងអាជីវកម្ម សម្រាប់សហគ្រាសកែច្នៃចំណីអាហារ និងផលិតផលកសិកម្ម (រាជធានីភ្នំពេញ)
Event: Food- & Argo- Processing Business Matching Forum

Facebook Comments

To Top