Uncategorized

ស្ត្រី២នាក់បងប្អូន ជិះម៉ូតូទៅធ្វើការ សំណង់ ត្រូវដើមអំពិលបារាំង ដួលរលំសង្កត់ របួសធ្ងន់ស្រាល

ស្វាយរៀង ៖ ស្ត្រី២នាក់បងប្អូន បានរងរបួសធ្ងន់ស្រាល បន្ទាប់ពីជិះម៉ូតូ គោលបំណងទៅធ្វើការសំណង ចៃដន្យសំណាងអាក្រក់ត្រូវ ដើមអំពឹលបារាំង ដួលរលំសង្កត់របួសធ្ងន់ស្រាលបង្កឲ្យ ភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោងប្រមាណ ៦និង៤០នាទីព្រឹក ថ្ងៃទី១៤ខែសីហា ឆ្នាំ២០១៩ នៅមុខខ្លោងទ្វារ វត្តសន្ដិភាព ហៅវត្ដខ្លោះហើរ ស្ថិតក្នុងភូមិស្វាយរៀង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។

យោងតាមមន្រ្ដីនគរបាល ក្រុងស្វាយរៀង បានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ គយ រុំ អាយុ៥៥ឆ្នាំ (រងរបួសបាក់ភ្លៅខាងស្ដាំ និងរបួសជាច្រើកន្លែងទៀត) និងអ្នករួមដំណើរ មិនត្រូវបាន ស្គាល់ឈ្មោះ គ្រាន់តែដឹងថា គាត់ជាប្អូនស្រីបង្កើត អ្នកទាំង២នាក់ រស់នៅភូមិថ្មស ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

យោងតាមសាក្សី បានឲ្យដឹងថា មុនកើតហេតុ គេឃើញស្ដ្រី២នាក់បានជិះ ម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរី២០១០ ពាក់ស្លាកលេខ ស្វាយរៀង ១A-៣៧៣៣ ក្នុងទិសដៅពីជើងទៅត្បូងលុះជិះមកដល់ កន្លែងកើតហេតុស្រាប់តែ ចៃដន្យអាក្រក់ដើមអំពឹលក៏ដួលរលំសង្កត់បង្កការភ្ញាក់ផ្អើលតែម្ដង។

ក្រោយមក ប្រជាពលរដ្ឋ បានរាយការណ៍មកសមត្ថកិច្ច អន្តរាគមន៏ដឹកស្ត្រីរងគ្រោះ ទាំង២នាក់បញ្ជូនទៅសង្រ្គោះ នៅក្នុងមន្ទីរពេទ្យបង្អែក ខេត្តស្វាយរៀង៕

Facebook Comments

To Top