អន្តរជាតិ

ជប៉ុនបញ្ជូន នាវាពិឃាត១គ្រឿង ទៅកាន់កំពង់ផែ ប្រទេសឥណ្ឌា

ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩នេះថា ប្រភពពីកងទ័ពជើងទឹកឥណ្ឌា នៅញ៉ូដេលី បាននិយាយថា នាវាពិឃាតមីស៊ីល របស់ប្រទេសជប៉ុន ឈ្មោះ“ JS Sazanami” បានទៅដល់កំពង់ផែ Kochi នៃប្រទេសឥណ្ឌា ស្ថិតនៅភាគខាងត្បូង ក្នុងដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃ ។

នាឱកាសនោះដែរ បុគ្គលិកកងទ័ពជើងទឹក ដែលជាកម្មសិទ្ធិរបស់ប្រទេសទាំង២ នឹងពិភាក្សា អំពីមុខជំនាញវិជ្ជាជីវៈ នៃផលប្រយោជន៍រួម ។

គួរបញ្ជាក់ា នាវានេះជាកម្មសិទ្ធិរបស់“ កម្លាំងការពារខ្លួនតាមសមុទ្រជប៉ុន ហៅកាត់ថា (JMSDF)” ត្រូវបានបញ្ជា ដោយមេបញ្ជាការ Shoji Ishkawa ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Facebook Comments

To Top