អន្តរជាតិ

ជនអន្តោប្រវេសន៍ ប្រមាណជាង១០០នាក់ ត្រូវបានឆ្មាំសមុទ្រ ជួយសង្គ្រោះ នៅឆ្នេរភាគខាងលិចលីប៊ី

ទ្រីប៉ូលី៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩នេះថា អង្គការ ជនអន្តោប្រវេសន៍អន្តរជាតិ ហៅកាត់ (IOM) បានដឹងថា ជនចំណាកស្រុកប្រមាណ ១០០នាក់ ត្រូវបានគេជួយសង្គ្រោះ នៅឯឆ្នេរសមុទ្រភាគខាងលិច នៃប្រទេសលីប៊ី ។

អង្គការ IOM នៅក្នុងប្រទេសលីប៊ី បានឲ្យដឹងនៅលើបណ្តាញសង្គមថា“ ជនចំណាកស្រុកប្រមាណ ១០០នាក់ ទើបតែត្រូវបានគេ នាំមកកាន់ច្រាំងលីប៊ី វិញ ចំពេលមានការប៉ះទង្គិចគ្នាកាន់តែខ្លាំងឡើង” ។ “ខណៈដែលក្រុមរបស់យើង នៅទីនោះដើម្បីផ្តល់ជំនួយជាបន្ទាន់ យើងសូមបញ្ជាក់ម្តងទៀតថា ប្រទេសលីប៊ី មិនមែនជាកំពង់ផែសុវត្ថិភាព សម្រាប់ការបញ្ចេញមតិនោះទេ” ។

ខាង IOM បានលើកឡើង កាលពីចុងខែកក្កដាថា ជនចំណាកស្រុកជាង១០០នាក់ បានបាត់ខ្លួន បន្ទាប់ពីទូករបស់ពួកគេ បានលិចនៅឆ្នេរសមុទ្រ នៃទីក្រុង Khoms ដែលមានចម្ងាយប្រហែល ១២០គីឡូម៉ែត្រ ភាគខាងកើតនៃរដ្ឋធានីទ្រីប៉ូលី ។

ចាប់តាំងពីដើមខែមេសា រដ្ឋាភិបាលលីប៊ី ដែលគាំទ្រដោយអង្គការសហប្រជាជាតិ បានចូលរួម ក្នុងជម្លោះប្រដាប់អាវុធប្រល័យមួយ ប្រឆាំងនឹងកងទ័ពឧទ្ទាម ដែលមានមូលដ្ឋាន នៅភាគខាងកើតប្រទេស ហើយកំពុងព្យាយាម ដណ្តើមកាន់កាប់រដ្ឋធានី និងផ្តួលរំលំរដ្ឋាភិបាល ៕

Facebook Comments

To Top