ព័ត៌មានជាតិ

ទាល់តែមានការរិះគន់ ទើបអាជ្ញាធរឈឺឆ្អាល​ រឿងសម្រាម

ខេត្តកណ្តាល ៖ គំនរសំរាមមួយគំនូកធំ របស់រមណីយដ្ឋានកៀនស្វាយក្រៅ ជាប់ របងវត្ត អស់រយៈពេលជាច្រើនឆ្នាំ ត្រូវបាន ភ្ញៀវទេសរណ៍ ប្រជាពលរដ្ឋ អាជីវករ និងព្រះសង្ឃ គង់នៅវត្តកៀនស្វាយក្រៅ ធ្វើ់ការរិះគន់មិនសំចៃមាត់ ទៅលើអជ្ញាធរមូលដ្ឋាន ពីបញ្ហាបរិស្ថាន ។ ទំនងជាទ្រាំនិងការរិះគន់មិនបាន អាជ្ញាធរស្រុកកៀនស្វាយ បានរៀបចំវេទិការសាធារណៈ រសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ និងបាន ជំរុញ ឲ្យក្រុមហ៊ុនប្រមូលសំរាម លោក ប៉ោ សេង អ្នកទទួលប្រមូលភាស៊ីផ្សារគគី ធ្វើយ៉ាងណា ប្រមូលសម្រាម ចេញឲ្យអស់ ។

នៅក្នុងវេទិការសាធារណៈនោះដែល លោក អ៊ូ ឈាង អភិបាលស្រុកកៀនស្វាយ បានប្រាប់ប្រជាពលរដ្ឋ ជាអាជីវករលក់ដូរ នៅរមណីយដ្ឋាន កៀនស្វាយក្រៅ ទាំងអស់ថា បងប្អូនត្រូវយល់អំពី ច្បាប់ចោលសំរាម យើងមិនអាចយក សំរាមទៅបោះចោល តាមតែអំពើចិត្តយើងបានទេ ការបោះសំរាមចោល តាមទីសាធារណ គឺវាធ្វើប៉ះពាល់ ដល់បរិស្ថាន ដូច្នេះបងប្អូនត្រូវចេះ ស្រលាញ់បរិស្ថាន ហើយបរិស្ថាន គឺកើតចេញមកពី យើងទាំងអស់គ្នា។

លោកបានបញ្ជាក់ថា ប្រសិនបើបងប្អូន មិនគោរពតាមច្បាប់ បន្តបោះចោលសំរាមចោល ទីសាធារណៈ នោះបង្កឲ្យប៉ះពាល់ បរិស្ថាននោះ ពេលកម្លាំងសមត្ថកិច្ច ឃាត់បាន គឺយើង និងធ្វើការផាកពិន័យ ទៅតាមផ្លូវច្បាប់ ប៉ុន្តែបើផាកនៅតែមិនរៀងចាល នៅតែបន្តបោះចោល បែបអនាធិបតេយ្យទៀត ជាចុងក្រោយអាចប្រឈម នឹងទោសទណ្ឌផងដែរ ដូច្នេះបងប្អូនត្រូវតែ គោរពច្បាប់ទាំងអស់គ្នា។

លោក ប៉ោ សេង បានឲ្យដឹងដែរ សំរាមនៅជាប់របងវត្តកៀនស្វាយ ក្រៅនេះ ត្រូវបានអាជ្ញាធរស្រុកកៀនស្វាយប្រគល់ឲ្យកាយដឹកចេញ ដោយប្រើរយៈពេល២ថ្ងៃ ដឹកយកទៅចាក់នៅទីតាំងចាក់សំរាម របស់លោកឯស្រុកស្អាង ក្រោយពីដឹកសំរាមចេញអស់ លោកបានចំណាយទឹកចំនួន៥រថយន្ត ដើម្បីបាញ់លាងកន្លែង អាជីវករលក់ដូរ ឲ្យបានស្អាត ដើម្បីទាក់ទាញភ្ញៀវទេស ឲ្យកាន់តែមកកំសាន្ត កាន់ច្រើន ដែលធ្វើឲ្យបងប្អូនទាញ ចំណូលបានច្រើនផងដែរ។

សូមបញ្ជាក់ថា គំនរសំរាម១នេះ មានវត្តមាន នៅជាប់របងវត្តកៀនស្វាយ ក្រៅអស់រយៈពេល ជាច្រើនឆ្នាំមកហើយ អាជីវករក៏ដូចប្រជាពលរដ្ឋ រស់ក្បែរទីនោះ មានការលំបាក ជាខ្លាំង ប៉ះពាល់សុខភាពកូនចៅ ពួកគាត់យ៉ាងធ្ងន់ធ្ងរ ទោះបីជាពួកគាត់សំណូម យ៉ាងណាក៏សំរាមទាំងនេះ មិនទៅណាដែរ ។ ហើយពេលនេះត្រូវបាន លោក ប៉ោ សេង ដឹកជញ្ជូនចេញកុំអីរដូវភ្លៀងនេះ ពួកគាត់និងជួបបញ្ហា សុខភាពធ្ងន់ធ្ងរ ជាក់ជាមិនខានឡើយ៕

Facebook Comments

To Top