អន្តរជាតិ

អាមេរិក ពន្យារពេលដាក់ពន្ធគយ លេីកុំព្យូទ័រយួរដៃ ទូរស័ព្ទដៃ នាំចូលពីប្រទេសចិន

វ៉ាស៊ីនតោន៖ រដ្ឋបាលរបស់ ប្រធានាធិបតី អាមេរិកលោក ដូណាល់ ត្រាំ បានពន្យាពេលដាក់ពន្ធ ១០ ភាគរយលើកុំព្យូទ័រយួរដៃ ទូរស័ព្ទដៃ ឧបករណ៍លេងហ្គេមវីដេអូ ដែលនាំចូលពីប្រទេសចិន ដល់ថ្ងៃទី១៥ ខែធ្នូ ចាប់ពីថ្ងៃទី០១ ខែកញ្ញាតាមការគ្រោងទុក។

សេចក្តីប្រកាសនេះ បានទទួលការធូរស្បើយខ្លះ ពីអ្នកលក់រាយ និងអាជីវកម្មផ្សេងទៀត ដែលព្រួយបារម្ភថា ការយកពន្ធថ្មី ដែលរួមផ្សំ នឹងទំនិញបច្ចុប្បន្ន នឹងមានន័យថា ពន្ធលើការនាំចូលរបស់ចិន ស្ទើរតែទាំងអស់ អាចនឹងកាត់បន្ថយ ការប្រើប្រាស់ ជាពិសេសនៅរដូវទិញទំនិញ ថ្ងៃឈប់សម្រាក។

ថ្លែងទៅកាន់អ្នកយកព័ត៌មាន នៅរដ្ឋញូវជឺស៊ីលោក Tត្រាំ បានលេីកឡេីងថា លោកបានពន្យាពេល ពន្ធគយបន្ថែម “សម្រាប់រដូវបុណ្យគ្រីស្ទម៉ាស ក្នុងករណីខ្លះ ពន្ធគយខ្លះ នឹងមានផលប៉ះពាល់ ដល់អតិថិជនអាមេរិក ដែលរហូតមកដល់ពេលនេះ ពួកគេមិនមាន ទាល់តែសោះ” ៕

ដោយ ឈូក បូរ៉ា

Facebook Comments

To Top