ព័ត៌មានជាតិ

សម្តេច ស ខេង អញ្ជើញចូលរួម ប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ បានអញ្ជើញចូលរួមក្នុងពិធី វេទិកាជាតិ អន្តរសាសនា នៅកម្ពុជាលើកទី៣ ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។

សូមរំលឹកថា វេទិកាជាតិ អន្តរសាសនានៅកម្ពុជាលើកទី៣ បានធ្វើឡើងដោយមានការឯកភាពគ្នារវាង គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៃរាជរដ្ឋាភិបាលកម្ពុជា និងមេដឹកនាំសាសនាធំៗទាំងអស់នៅកម្ពុជា ដើម្បីបញ្ជាក់អំពីការប្តេជ្ញាចិត្តរួមគ្នា រវាងរាជរដ្ឋាភិបាល ស្ថាប័នសាសនា អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ និងប្រជាពលរដ្ឋនៅកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលជាអំពើដ៏ឃោរឃៅ អមនុស្សធម៌ និងជាអំពើបាបយ៉ាងធ្ងន់ធ្ងរ៕

ដោយ ៖ អេង ប៊ូឆេង

Facebook Comments

To Top