អន្តរជាតិ

ថ្ងៃនេះកាល ពី៥៨ឆ្នាំមុន ទីក្រុងប៊ែរឡាំង ត្រូវបំបែកចេញពីគ្នា ទាំងស្រុងដោយជញ្ជាំងថ្ម

ប្រវត្តិសាស្ត្រ: ភ្លាមៗបន្ទាប់ពីពាក់កណ្តាល យប់ថ្ងៃទី១៣ ខែសីហា​ នាឆ្នាំ១៩៦១ ទាហានអាល្លឹម៉ង់ខាងកើត បានចាប់ផ្តើមការងារ សាងសង់ជញ្ជាំង ពុះចែករវាងតំបន់ ដែលត្រូវកាន់កាប់ ដោយក្រុមយោធា សហភាពសូវៀត នៅភាគខាងកើត ទីក្រុងប៊ែរឡាំង និងក្រុមប្រជាធិបតេយ្យ ដែលស្ថិតនភាគ ខាងលិចនៃទីក្រុង។

បន្ទាប់សង្គ្រាមលោកលើកទី២រួច មកអាល្លឹម៉ង់ ដែលជាប្រទេសចាញ់សង្គ្រាម គឺត្រូវបានខណ្ឌចែកទៅជាច្រើនតំបន់ ដែលមានការត្រួតត្រា ដោយកម្លាំងយោធា របស់អាមេរិក សហភាពសូវៀត អង់គ្លេស ក៏ដូចជាបារាំងផង ហើយទីក្រុងប៊ែរឡាំង ដែលត្រូវបានកាន់កាប់ ភាគច្រើនដោយទ័ព សហភាពសូវៀត ក៏ត្រូវបានគេធ្វើការបែងចែកដែរ ដោយភាគខាងកើតមួយភាគធំ ត្រូវបានស្ថិតនៅ ក្រោមការត្រួតត្រា ដោយប្រទេសកុម្មុយនីស មួយនេះ។

ប្រជាពលរដ្ឋ នៃទីក្រុងប៊ែរឡាំង ជាច្រើនពាន់នាក់ បានមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅថ្ងៃបន្ទាប់ ក្រោយពីបានមើលឃើញ និងទទួលព័ត៌មាន នៃជញ្ជាំងដែលត្រូវបានសាងសង់ ខណ្ឌចែកនៃការរស់នៅ របស់ពួកគេ ដោយអ្នកខ្លះត្រូវរស់នៅឆ្ងាយ ពីគ្រួសារមិត្តភ័ក្ត ដោយសារមិនអាច ធ្វើដំណើរឆ្លងកាត់ ជញ្ជាំងនោះបាន។

គ្រានោះប្រធានាធិបតី អាមេរិក លោក John F.Kennedy បាននិយាយប្រកាស ជាសាធារណៈថា សហរដ្ឋអាមេរិកពិត ជាអាចជួយបានតែពលរដ្ឋ នៅក្នុងទីក្រុងប៊ែរឡាំងខាងលិច និងប្រទេសអាល្លឺម៉ង់ខាងលិច ប៉ុណ្ណោះ ហើយថាសកម្មភាពទាំងឡាយណា ក្នុងនាមអាល្លឺម៉ង់ខាងកើត គឺនឹងតំណាងឲ្យ ភាពបរាជ័យប៉ុណ្ណោះផងដែរ ៕

ប្រែសម្រួល:ស៊ុនលី

Facebook Comments

To Top