អន្តរជាតិ

ចិន៖ ប្រជាជនជិត ១៣លាននាក់ រងផលប៉ះពាល់ ដោយសារព្យុះ Lekima

មូស្គូ៖ ក្រសួងគ្រប់គ្រង គ្រោះអាសន្នរបស់ចិន បានឱ្យដឹងថា ប្រជាជនជាង ១២,៨ លាននាក់ ត្រូវបានគេរាយការណ៍ថា បានរងគ្រោះដោយសារ ព្យុះទីហ្វុងឈ្មោះ Lekima បន្ទាប់ពីព្យុះបានវាយប្រហារ ប្រទេសចិន កាលពីចុងសប្តាហ៍។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ បានឱ្យដឹងដោយផ្អែកតាម ការបញ្ជាក់របស់ក្រសួង ហើយត្រូវបានស្រង់ ដោយទីភ្នាក់ងារព័ត៌មាន ស៊ិនហួ កាលពីថ្ងៃអង្គារនេះថា ប្រជាជនប្រមាណ ២លាននាក់ នៅទូទាំងខេត្ត Zhejiang, Jiangsu, Shandong, Anhui, Fujian, Hebei, Liaoning and Jilin ក៏ដូចជាទីក្រុងសៀងហៃ ត្រូវបានជម្លៀសចេញពីលំនៅដ្ឋាន។

ព្យុះនេះបានបំផ្លាញ ផ្ទះចំនួន ១៣.០០០ខ្នង និងខូចខាតផ្ទះចំនួន ១១៩.០០០ ខ្នងទៀត។

ព្យុះទីហ្វុងដែលជាព្យុះទី៩ និងខ្លាំងបំផុតក្នុងឆ្នាំនេះ បានបណ្តាលឲ្យ មនុស្សស្លាប់ចំនួន ៤៨នាក់ និងបាត់ខ្លួនចំនួន២១នាក់ នៅខេត្តចឺជាំង សានដុង និងអានហយ។ ខេត្ត ហ្សេជាំង បានរងការវាយប្រហារខ្លាំងជាងគេ ខណៈព្យុះទីហ្វុង បានវាយប្រហារដំបូង នៅទីនោះបណ្តាលឱ្យ មនុស្សស្លាប់ ៣៩នាក់ និងបាត់ខ្លួន ៩នាក់។

អាជ្ញាធរបានប្រមូល កិច្ចខិតខំប្រឹងប្រែង ជួយសង្គ្រោះយ៉ាងខ្លាំង ដោយមានក្រុមពន្លត់អគ្គិភ័យ ទាហាន ប៉ូលីស និងបុគ្គលិកភ្នាក់ងារ រដ្ឋាភិបាលស្វែងរក អ្នកដែលបាត់ខ្លួន។

កាលពីថ្ងៃច័ន្ទ ប្រទេសនេះបានផ្តល់ ថវិកាចំនួន ៣០០ លានយ័ន (៤២,៦៦ លានដុល្លារ សហរដ្ឋអាមេរិក) ដើម្បីជួយដល់ការងារ ជួយសង្គ្រោះ និងសង្គ្រោះនៅខេត្ត ហ្សេជាំង សានដុង និងជាំងស៊ូ ៕

ប្រែសម្រួលៈ ណៃ តុលា

Facebook Comments

To Top