ព័ត៌មានជាតិ

មន្ទីរពេទ្យបង្អែកខេត្តកោះកុង ដង្ហែជ័យលាភីលេខ១ទូទាំងប្រទេស ទទួលស្គាល់ពីរាជរដ្ឋាភិបាល

កោះកុង៖ មន្ទីរសុខាភិបាលខេត្តកោះកុង បានទទួលជ័យលាភីលេខ១ ទទួលស្គាល់ពីរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលក្នុងវាយតម្លៃក្នុងការបំរើសេវាសាធារណៈ ការព្យាបាលក្រុមសិលធម៌ អនាម័យបរិស្ថាន និងក្រមសីលធម៌ របស់ក្រុមលោកពេទ្យនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ដោយមានការចូលរួមជាកិតិ្តយស លោកស្រី មិថុនា ភូថង អភិបាលខេត្ត អភិបាលរងមន្ត្រីរាជការគ្រប់ស្ថាប័ន សិស្សានុសិស្សនិងប្រជាពលរដ្ឋ។

លោក វេជ្ជៈបណ្ឌិត ហៃឡៃ ស៊ុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុងបានថ្លែងថា មុននឹងទទួលបានជ័យលាភីនេះមន្ទីរពេទ្យរួមនិងក្រុមលោកគ្រូ អ្នកគ្រូពេទ្យបុគ្គលិកទាំងអស់ បានធ្វើបម្រើពលរដ្ឋដោយមិនគិតពីភាពលំបាក នៅនាទីណាឡើយ ហើយបុគ្គលិកពេទ្យ ទាំងអស់ក្នុងឋានណាក៍ដោយ តែងតែអនុវត្តន៍ទៅតាមតួនាទីនិងគោរពតាមក្រមសិលធម៌ ជាលោកគ្រូអ្នកគ្រូពេទ្យ និងស្ថិតក្នងភាពថ្លៃថ្នូរ រួមទាំងការថែរក្សាអនាម័យបរិស្ថាននៅក្នុងបរវេនមន្ទីរពេទ្យឲ្យមានសោភ័ណ្ឌភាពនិងសក្តានុពល ។

លោកវេជ្ជៈបណ្ឌិតបានថ្លែងបន្តថា ក្នុងនាមជាគ្រូពេទ្យត្រូវតែអនុវត្តន៍ទៅក្រមសិលធម៌ និងអនុវត្តន៍ទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាអាចក្រកម្ពុជា ជាដឹកនាំដ៏ឈ្លាសវៃ ដែលលោកបានរកនូវសន្តិភាពសុវត្តិភាពជូនប្រជាពលរដ្ឋនិងប្រទេសជាតិដោយមានខឿនសេដ្ឋកិច្ចរីកចំរើន គ្រប់វិស័យនិង បង្កើនធនធានមនុស្សឲ្យមានភាពលូតលាស់ថែមទៀតផង។

លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា ការទទួលជ័យលាភីនេះមិនមែនមកពីបុគ្គលម្នាក់ទេគឺ បានមកពីការចូលរួមពីបុគ្គលិកមន្ទីរពេទ្យ និងប្រជាពលរដ្ឋហើយនិងការមើលឃើញនូវ ភាពជាក់ស្តែង ក្នុងបំរើសេវាសាធារណៈ និងការព្យាបាលរបស់ក្រុមលោកគ្រូពេទ្យទាំងអស់ និងក្រោមការដឹកនាំរបស់មន្ទីរសុខាភិបាលខេត្ត។

លោកមានការសប្បាយចិត្តដោយការវាតម្លៃរបស់ថ្នាក់ដែលនឹកស្មានមិនដល់ថា មន្ទីរពេទ្យបង្អែកខេត្តកោះកុងទទួលបានជ័យលាភីលេខ១ដែលទទួលស្គាល់ពីរាជរដ្ឋាភិបាលនឹង ធ្វើឲ្យមានភាពល្បីល្បាយផងដែរ ហើយអ្វីដែលសំខាន់លោកនិងបុគ្គលិកទាំងអស់នៅតែខិតខំប្រឹងប្រែងបន្តទៀតដើម្បីប្រកួតប្រជែងនៅឆ្នាំក្រោយៗទៀត។

លោកស្រី មិថុនា ភូថង អភិបាលខេត្តបានថ្លែងថា ក្នុងនាមជាថ្នាក់ដឹងនាំខេត្តនិងតំណាងឲ្យប្រជាពលរដ្ឋទូទាំងខេត្តលោកស្រីមាន សេចក្តីសោមនស្សរីករាយក្រៃលែងដោយ សបញ្ជាក់ឃើញថា នឹកស្មាមិនដល់ថា មន្ទីរពេទ្យបង្អែកខេត្តកោះកុងទទួលបានជ័យលាភីលេខ១ទូរទាំងប្រទេសក្នុងវាយតម្លៃពីរាជរដ្ឋាភិបាល ក្រសួងសុខាភិបាលតែអ្វីដែល សំខាន់ស្ថិតក្រោមការដឹកនាំប្រធានមន្ទីរសុខាភិបាលនិងប្រធានមន្ទីរពេទ្យរួមនិងបុគ្គលិកគ្រប់ផ្នែកតែងតែយកចិត្តទុកដាក់ទៅការងារបំរើសសេវាសាធារណៈជូនប្រជាពលរដ្ឋ។

លោកស្រីក៍សូមឲ្យលោកគ្រូអ្នកគ្រូពេទ្យគ្រប់មូលដ្ឋានយកចិត្តដាក់បន្ថែមទៀតដើម្បីលើកស្ទួយផ្នែកវិស័យសុខាភិបាល វិស័យអប់រំឲ្យកាន់តែមានភាពរីកចំរើននិងធ្វើជាមន្ទីរ ដ៍គំរូឲ្យកាន់តែប្រសើជាងមេះទៅទៀត។

ដើម្បីជាសក្ខីភាពនៃជ័យលាភី លោកស្រីបានផ្តល់រង្វាន់លើកទឹកចិត្តបន្ថែមនូវថវិកាចំនួន៤លានរៀល មន្ទីរពេទ្យបង្អែកស្រុកស្រែអំបិលចំនួន២លានរៀល សាលាវិទ្យាល័យកោះស្តេច២លានរៀល ដែលទទួលជ័យលាភីថ្នាក់លេខ៦៕

Facebook Comments

To Top