ពីនេះពីនោះ

វីតាល់ ចុះកិច្ចព្រមព្រៀង ឧបត្ថម្ភអង្ករ១០តោន ក្នុងមួយឆ្នាំ រយៈពេល៣ឆ្នាំ ជូនមន្ទីរពេទ្យកុមារអង្គរ

ភ្នំពេញ៖ ក្រុមហ៊ុន វីតាល់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង បន្តឧបត្ថម្ភអង្ករចំនួន១០តោន ក្នុងមួយឆ្នាំៗ រយៈពេល ៣ឆ្នាំ ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១ ដល់មន្ទីរពេទ្យកុមារ អង្គរខេត្តសៀមរាប នៅថ្ងៃទី១៤ សីហា ឆ្នាំ២០១៩ នាមន្ទីរពេទ្យកុមារអង្គរ ក្រុងសៀមរាប ដោយមានវត្តមានចូលរួមពីតំណាងក្រុមហ៊ុនវីតាល និងអ្នកតំណាងឲ្យមន្ទីរពេទ្យកុមារ អង្គរជាច្រើននាក់ផងដែរ។

លោក ទេព ណាវី នាយកប្រត្តិបត្តិការ នៃមន្ទីពេទ្យកុមារអង្គរ បានស្ញើចសរសើរដល់ក្រុមហ៊ុន វីតាល់ដែលជាក្រុមហ៊ុន ជាតិគំរូ ផ្តោតសំខាន់នឹងយកចិត្តទុកដាក់ ដល់កម្មវិធីមនុស្សធម៌ ជាពិសេសគឺការផ្តល់ជំនួយជម្រុញ ដល់ការអភិវឌ្ឍប្រទេសកម្ពុជា។ ដែលធ្វើឡើងក្នុងគោលបំណង លើកកម្ពស់នឹងលើកទឹកចិត្ត ដល់មន្ទីរពេទ្យនិងក្រុមការងារឲ្យកាន់តែមានទឹកចិត្ត បម្រើសេវាកម្ម ពិនិត្យព្យាបាលកាន់តែល្អប្រសើរ ដល់កុមារកម្ពុជា។

ក្នុងឱកាសនោះដែរ លោក ជុនហៀង ថាវសិទ្ធិ ប្រធានផ្នែកពាណិជ្ជកម្ម នៃក្រុមហ៊ុនវីតាល់ បានមាន បានលើកឡើងថា ក្រុមហ៊ុនវីតាល់ គឺជាក្រុមហ៊ុនដែល យកចិត្តទុកដាក់ លើសកម្មភាព ភាពមនុស្សធម៌ ក្រុមការងារយើងយល់ដឹងពីគុណតម្លៃ នៃមន្ទីរពេទ្យកុមារអង្គរដែល បានធ្វើការយ៉ាងសកម្មជួយសង្គ្រោះ ជីវិតកុមារកម្ពុជាក្នុងមួយថ្ងៃៗ រាប់រយរាបពាន់នាក់។ ដូច្នេះហើយទើប ក្រុមហ៊ុនទឹកសុទ្ធវីតាល់ តែងតែផ្តល់ ជំនួយដល់មន្ទីរពេទ្យកុមារអង្គរ អស់រយៈពេលជាង៣ឆ្នាំមកហើយ ដោយបានផ្តល់ ជាអំណោយ អង្ករ១០តោនៗ និង ផលិតផលវីតាល់នៅ ឆ្នាំ២០១៦កន្លងមក។

ជាមួយគ្នានោះ ថវិការជិត១ម៉ឺនដុល្លារទទួល បានមកពីគម្រោង «អ្នកជាវីរ:បុរស» ដែលបានបិទបញ្ចប់កាលពី ខែឧសភា ឆ្នាំ២០១៩កន្លងទៅនោះ។ ជាងនេះទៅទៀត វីតាល់ក៏បានបន្តគាំទ្រ ក្នុងការចុះកិច្ចព្រមព្រៀងឧបត្ថម្ភ ជាអង្ករចំនួន១០តោនក្នុងមួយឆ្នាំៗ រយៈពេលរហូតដល់ទៅ៣ឆ្នាំឯណោះ ចាប់ផ្តើមពីឆ្នាំ២០១៩នេះដល់ឆ្នាំ២០២១ជាដើម។ ជាមួយនឹងមូលនិធិ២៥៛ របស់វីតាល់ យើងនឹងបន្តពង្រឹងវិសាលភាព នៃសកម្មភាពមនុស្សធម៌ ជាច្រើនរូបភាពបន្ថែមទៀត ដើម្បីអតិថិជន សង្គម និងការអភិវឌ្ឍជានិរន្តរភាព សម្រាប់ទៅថ្ងៃអនាគត ៕

Facebook Comments

To Top