អន្តរជាតិ

កូរ៉េខាងត្បូង ជាប្រទេសរងការវាយប្រហារ តាមអ៊ីនធឺណិតខ្លាំងបំផុត ពីកូរ៉េខាងជើង

សេអ៊ូល៖ អង្គការសហប្រជាជាតិ កំពុងស៊ើបអង្កេតយ៉ាងហោចណាស់ ៣៥ ករណី នៃការវាយប្រហារតាមអ៊ីនធឺណិត នៅក្នុងប្រទេសចំនួន ១៧ ដែលត្រូវបានចោទប្រកាន់ថា បានប្រព្រឹត្ត ដោយប្រទេសកូរ៉េខាងជើង ដើម្បីផ្តល់មូលនិធិ ដល់កម្មវិធីអាវុធទ្រង់ទ្រាយធំ ហើយប្រទេសកូរ៉េខាងត្បូង គឺជាជនរងគ្រោះ ដែលត្រូវបានវាយប្រហារញឹកញាប់បំផុត។

យោងតាមរបាយការណ៍ ដែលបានបញ្ជូន ដោយអ្នកជំនាញសហរដ្ឋអាមេរិក ទៅកាន់ក្រុមប្រឹក្សាសន្តិសុខ បានឲ្យដឹងថា ក្នុងចំណោមឧប្បត្តិហេតុ សរុបទាំង ៣៥ ករណី ក្នុងនោះមាន ១០ករណី នៅក្នុងប្រទេសកូរ៉េខាងត្បូង បន្ទាប់មកគឺឥណ្ឌា ៣ករណី និងបង់ក្លាដែស និងឈីលី នីមួយៗ ២ករណី។

ប្រទេសកូស្តារីកា, ហ្គំប៊ី, ហ្គាតេម៉ាឡា, គុយវ៉ែត, លីបេរីយ៉ា, ម៉ាឡេស៊ី, ម៉ាល់តា, នីហ្សេរីយ៉ា, ប៉ូឡូញ, ស្លូវេនី, អាហ្វ្រិកខាងត្បូង, ទុយនីស៊ី និងវៀតណាម បានរងការវាយប្រហារនីមួយៗ ១ករណី។

របាយការណ៍បានឲ្យដឹងថា នៅប្រទេសកូរ៉េខាងត្បូង គឺកូរ៉េខាងជើងកំពុងផ្តោត គោលដៅកាន់តែខ្លាំងឡើង ៗ ទៅលើការផ្លាស់ប្តូររូបិយប័ណ្ណគ្រីប សម្រាប់ការវាយលុក តាមប្រព័ន្ធអ៊ីនធឺណិត៕ ដោយ៖ ឈូក បូរ៉ា

Facebook Comments

To Top