សន្តិសុខ និង សង្គម

នាយករង ប.ស.ស. និងមន្រ្តីជំនាញ ចំនួន ២រូបផ្សេងទៀត ចូលរួមវគ្គបណ្តុះបណ្តាល ស្តីពីការត្រួតពិនិត្យតាមដាន និងវាយតម្លៃលើប្រព័ន្ធគាំពារសង្គម

ភ្នំពេញ៖ ក្រោមកិច្ចសហការ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយនឹងអង្គការ អន្តរជាតិខាងការងារ (ILO) កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ មានបើកវគ្គបណ្តុះបណ្តាលមួយ ស្តីពីការត្រួតពិនិត្យតាមដាន និងវាយតម្លៃលើ ប្រព័ន្ធគាំពារសង្គម ដែលប្រព្រឹត្តទៅ នៅសណ្ឋាគារ Raffle Hotel Le Royal រាជធានីភ្នំពេញ ដោយមានវត្តមានចូលរួមពី លោក ចន ណារិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាជាតិគាំពារសង្គម, លោក ស៊ុំ សោភ័ណ នាយករង នៃបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.) ព្រមទាំងមានការចូលរូមពីតំណាងក្រសួង ស្ថាប័ន អង្គការដៃគូជាតិ អន្តរជាតិ និងអង្គភាពពាក់ព័ន្ធនានា សរុបប្រមាណជាង ៣០នាក់ ។

វគ្គបណ្តុះបណ្តាលខាងលើនេះ គឺផ្តោតសំខាន់លើការបង្កើនសមត្ថភាពនៃតួអង្គសំខាន់ៗ ដែលពាក់ព័ន្ធនឹងការត្រួតពិនិត្យតាមដាន និងវាយតម្លៃលើក្របខ័ណ្ឌគាំពារសង្គម, ការបង្កើនសមត្ថភាពលើការបកស្រាយ នូវសូចនាករកិច្ចគាំពារសង្គម, ការបង្កើនសមត្ថភាពធ្វើរបាយការណ៍ ស្តីពី កិច្ចគាំពារសង្គម និងការផ្តល់អនុសាសន៍ ដែលផ្អែកលើតម្លៃ នៃសូចនាករសម្មតិកម្ម ៕

    

Facebook Comments

To Top