ព័ត៌មានជាតិ

ត្រឹមឆ្នាំ២០១៨ ក្រសួងសាធារណការ ស្តារ និងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ផ្លូវជាតិ-ផ្លូវខេត្តបានប្រវែងជាង ១ម៉ឺនគីឡូម៉ែត្រ

ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា គិតត្រឹមឆ្នាំ២០១៨ ការងារស្តារ និងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ផ្លូវជាតិ-ផ្លូវខេត្ត មានប្រវែង ១៦ ២៩២គីឡូវម៉ែត្រ បានក្រាលកៅស៊ូ និងបេតុងប្រវែង ៨ ៦២០គីឡូម៉ែត្រ ស្មើនឹង៥៣%។

ក្នុងពិធីសម្ពោធ បើកឲ្យប្រើប្រាស់ជាផ្លូវការ ស្ពានច្រាំងចោត ស្រុកបាណន់ ខេត្តបាត់ដំបង នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ លោក ស៊ុន ចាន់ថុល មានប្រសាសន៍ថា “គិតត្រឹមឆ្នាំ២០១៨ កន្លងទៅ ការងារស្តារ និងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ផ្លូវជាតិ និងផ្លូវខេត្ត បានប្រវែងចំនួន១៦ ២៩២គីឡូវម៉ែត្រ បានក្រាលកៅស៊ូ និងបេតុងប្រវែង៨ ៦២០គីឡូវ ម៉ែត្រ ស្មើនឹង៥៣% ក្នុងនោះ ផ្លូវជាតិកម្រិត១លេខ ក្រាលកៅស៊ូ និងបេតុងបាន ១០០% ផ្លូវជាតិកម្រិត២លេខ បាន៧២,៣០% និងផ្លូវខេត្តបាន៣០,៤០%”។

លោកបន្ដថា ផ្លូវជាតិដែលត្រូវពង្រីកជា៤គន្លង បានបញ្ចប់មានប្រវែង ១៥៧គីឡូវម៉ែត្រ កំពុងសាងសង់ពង្រីក បន្ថែមមានប្រវែងសរុប៤៣១ គីឡូវម៉ែត្រ និងស្ពានធំៗ ដែលបានសាងសង់រួចមានចំនួន ១៧ ស្ពាន ប្រវែងសរុប ១៦ ០៦៧ ម៉ែត្រ និងស្ពានកំពុងសាងសង់ ចំនួន១ ប្រវែង ១១៣១ ម៉ែត្រ៕

ដោយ៖ អេង ប៊ូឆេង

Facebook Comments

To Top