អន្តរជាតិ

លោក ត្រាំ លើកឡើងពីកូរ៉េខាងត្បូងថា ជាឧទាហរណ៍នៃការការពារព្រំដែនរបស់អាមេរិក

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ បានលើកឡើងពីប្រទេសកូរ៉េខាងត្បូងជាឧទាហរណ៍ មួយដែលសហរដ្ឋអាមេរិកបានជួយប្រទេសដទៃទៀត ក្នុងការចំណាយលើបញ្ហាក្នុងស្រុក គឺដូចជាព្រំដែនអាមេរិកអញ្ចឹងដែរ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩។

លោក ដូណាល់ ត្រាំ បានថ្លែងទៅកាន់កម្មករនៅឯរោងចក្រផលិតកម្មមួយ ដែលកំពុងសាងសង់នៅ Monaca រដ្ឋ Pennsylvania នៅពេលដែលលោកបានអួតអំពី សមិទ្ធិផលរដ្ឋបាលរបស់លោកក្នុងការដាក់ប្រទេសអាមេរិកជាអាទិភាព។

លោកបានបញ្ជាក់ថា“ បន្ទាប់ពីការកសាងប្រទេសបរទេសអស់រយៈពេលជាច្រើនឆ្នាំមកទីបំផុតយើងកំពុងតែកសាងប្រទេសរបស់យើង យើងការពារព្រំដែននៃប្រទេសកូរ៉េខាងត្បួង ប៉ុន្តែយើងមិនការពារព្រំដែនរបស់យើងទេ ប៉ុន្តែយើងនៅពេលនេះហើយជញ្ជាំងកំពុងត្រូវបានសាងសង់”៕

ដោយ ឈូក បូរ៉ា

Facebook Comments

To Top