អន្តរជាតិ

កូរ៉េខាងត្បូង ចាប់ផ្តើមដំណើរការ ដកឋានៈជាដៃគូពាណិជ្ជកម្ម ដែលគួរឱ្យទុកចិត្តរបស់ជប៉ុន

សេអ៊ូល៖ នៅថ្ងៃពុធនេះក្រសួងពាណិជ្ជកម្ម របស់ប្រទេសកូរ៉េខាងត្បូង បានចាប់ផ្តើមដំណើរការទម្លាក់ជប៉ុន ចេញពីបញ្ជីដៃគូពាណិជ្ជកម្ម ដែលគួរឱ្យទុកចិត្តរបស់ខ្លួន នៅក្នុងការផ្លាស់ប្តូរប្រាក់ចំណេញ ចំពេលមានជម្លោះពាណិជ្ជកម្ម កើនឡើងរវាងប្រទេសជិតខាងអាស៊ីទាំងពីរ។

នៅដើមសប្តាហ៍នេះ រដ្ឋាភិបាលកូរ៉េខាងត្បូង បានសម្រេចចិត្តកែលម្អ ការធ្វើចំណាត់ថ្នាក់ក្រុម ដៃគូពាណិជ្ជកម្មរបស់ខ្លួនទៅជា ៣ក្រុម ពី ២ក្រុមបច្ចុប្បន្នដោយដាក់ ទីក្រុងតូក្យូជាក្រុមដែលនៅចំពោះមុខ។

ក្រសួងបានឲ្យដឹងថា ការធ្វើចំណាត់ថ្នាក់ឡើងវិញ នៃដៃគូពាណិជ្ជកម្មរបស់ខ្លួន នឹងចូលជាធរមានបន្ទាប់ពី ប្រមូលមតិសាធារណៈអស់រយៈពេល ២០ថ្ងៃនិងពិនិត្យឡើងវិញតាមផ្លូវច្បាប់។

ទីក្រុងតូក្យូ បានស្ថិតនៅក្នុងបញ្ជីថ្នាក់កំពូលរបស់ទីក្រុងសេអ៊ូល ចំនួន ២៩ ប្រទេស ដែលស្ថិតក្រោមនីតិវិធីអនុគ្រោះនាំចេញ ដែលជាសមាជិកនៃកិច្ចព្រមព្រៀងត្រួតពិនិត្យការនាំចេញកំពូលៗ ទាំង ៤ របស់ពិភពលោក រួមទាំងកិច្ចព្រមព្រៀង Wassenaar ៕

ដោយ ឈូក បូរ៉ា

Facebook Comments

To Top