អន្តរជាតិ

តុលាការហុងកុង បញ្ជាឱ្យក្រុមបាតុករដកចេញ ពីអាកាសយានដ្ឋាន

មូស្គូ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍កាលពីថ្ងៃពុធថា តុលាការបានចេញដីកាបង្គាប់ ឱ្យដកបាតុករចេញពីអាកាស យានដ្ឋានអន្តរជាតិហុងកុង បន្ទាប់ពីពួកគេត្រូវបានគេចោទប្រកាន់ថា បានចូលរួមក្នុងការប្រឈមមុខ ដាក់គ្នាដោយហិង្សាជាមួយប៉ូលីស។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ បានឱ្យដឹងដោយផ្អែក តាមការផ្សាយរបស់កាសែត South China Morning Postថា អាជ្ញាធរអាកាសយានដ្ឋាន ត្រូវបានផ្តល់ការកាត់សេចក្តី ដោយចៅក្រមកាលពីល្ងាចថ្ងៃអង្គារ។ បាតុកម្មប្រឆាំងរដ្ឋាភិបាល ទ្រង់ទ្រាយធំនៅហុងកុង បានកើនឡើងកាលពីថ្ងៃអង្គារនេះ នៅពេលដែលក្រុមបាតុករ ធ្វើបាតុកម្មអង្គុយថ្មីនៅ អាកាសយានដ្ឋានអន្តរជាតិហុងកុង ដែលនេះគឺបានជំរុញឱ្យមាន ការលុបចោលជើងហោះហើរទាំងអស់។

នៅក្នុងសេចក្តីថ្លែងការណ៍ មួយរដ្ឋាភិបាលហុងកុង បានរិះគន់សកម្មភាពរបស់ក្រុមអ្នកតវ៉ា នៅឯព្រលានយន្តហោះដែលពួកគេអះអាងថា ជាលទ្ធផលនៃអំពើហិង្សា និងការវាយប្រហារទៅលើប៉ូលីស។

សេចក្តីថ្លែងការណ៍បានឱ្យដឹងថា “រដ្ឋាភិបាលថ្កោលទោស យ៉ាងធ្ងន់ធ្ងរចំពោះអំពើហឹង្សា ទាំងនេះដែលមានលក្ខណៈគួរឱ្យស្អប់ខ្ពើម និងបានជ្រុលហួសធ្លាក់ដល់បាត ចំពោះបន្ទាត់របស់សង្គមស៊ីវិល ៕

ប្រែសម្រួលៈ ណៃ តុលា

Facebook Comments

To Top