អន្តរជាតិ

លោក ដូណាល់ ត្រាំ៖ចិន កំពុងចល័តកងទ័ព ទៅកាន់ព្រំដែនហុងកុង

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានលើកឡើងថា ប្រទេសចិនកំពុងចល័តកងទ័ព​ ទៅកាន់ព្រំដែនជាមួយហុងកុង ជាកន្លែងដែលបាតុកម្មប្រឆាំង រដ្ឋាភិបាល បានធ្វើនៅអាកាសយានដ្ឋាន ដែលនាំឱ្យមានការលុបចោល ជើងហោះហើររាប់រយខ្សែ។

ដោយមិនបានផ្តល់ព័ត៌មាន លម្អិតលោក ត្រាំ បានឲ្យដឹងនៅលើបណ្តាញសង្គមធ្វីតទ័រថា“ ភាពវៃឆ្លាតរបស់យើង បានជូនដំណឹងដល់យើងថា រដ្ឋាភិបាលចិន កំពុងចល័តកងទ័ព ទៅកាន់ព្រំដែនជាមួយហុងកុង” ។

ប៉ូលីសប្រឆាំងកុប្បកម្ម បានប៉ះទង្គិចគ្នាមួយរយៈខ្លី ជាមួយក្រុមអ្នកតវ៉ា លទ្ធិប្រជាធិបតេយ្យ នៅខាងក្រៅអាកាសយានដ្ឋាន អន្តរជាតិហុងកុង សម្រាប់ថ្ងៃទីពីរកាលពីថ្ងៃអង្គារ ទោះបីជាភាពស្ងប់ស្ងាត់ បានវិលត្រឡប់ ទៅអាកាសយានដ្ឋានវិញ នៅព្រឹកព្រលឹម ថ្ងៃពុធក៏ដោយ៕

ដោយ ឈូក បូរ៉ា

Facebook Comments

To Top