នយោបាយ

ប្រមុខការពារជាតិ ប្រាប់ក្រុមជ្រុលនិយម ឲ្យមកសុំសង្គ្រោះជាតិ ក្នុងគ្រាសង្គ្រាម មិនមែនពេលកម្ពុជា មានសន្តិភាពទេ

ភ្នំពេញ: សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបានមានប្រសាសន៍ថា បើចង់សង្គ្រោះជាតិក្រុមជ្រុលនិយមមួយក្តាប់តូចនោះ  គួរតែមកសុំសង្គ្រោះជាតិ ក្នុងគ្រាសង្គ្រាម មិនមែនពេលកម្ពុជា មានសន្តិភាពហើយ បានសុំនោះទេ។

សម្ដេចទៀ បាញ់ បានលើកឡើងតាមរយ:ហ្វេសប៊ុក នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩នេះថា ដើម្បីសង្គ្រោះជាតិពីរបបខ្មែរក្រហម វីរជនរបស់ បានលះបង់គ្រប់បែបយ៉ាង រួមទាំងជីវិត។

សម្ដេចបន្តថា ពួកគាត់បានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងការដឹកនាំនាវាកម្ពុជា ឱ្យរីកចម្រើនលើគ្រប់វិស័យ និងបានបង្កើនកិត្យានុភាពរបស់កម្ពុជាលើឆាក អន្តរជាតិ ជាពិសេស តាមរយៈការចូលរួមក្នុងកិច្ចការរក្សាសន្តិភាពជូនបណ្តាប្រទេសដែលកំពុងមានសង្គ្រាមក្រោមឆត្រអង្គការសហ ប្រជាជាតិ។

រដ្ឋមន្ត្រីការពារជាតិបន្ថែមថា” វាពិតជាគួរឱ្យអស់សំណើច ដែលមានគេចង់សង្គ្រោះជាតិក្នុងគ្រាដែលកម្ពុជាកំពុងមានសន្តិភាព ការរីកចម្រើនលើគ្រប់វិស័យ និងទទួលបានការកោតសរសើរពីសហគមន៍អន្តរជាតិទៅវិញ។ ខ្ញុំគិតថា ពួកគេបើចង់សង្គ្រោះជាតិ ក្រុមជ្រុលនិយមមួយក្តាប់តូចនោះ គួរតែមកសុំសង្គ្រោះជាតិក្នុងគ្រាសង្គ្រាមនាឆ្នាំ១៩៧៥”៕

ដោយ: នឿត សម្ផស្ស

Facebook Comments

To Top