ព័ត៌មានជាតិ

លោកអ៊ុ រាត្រី ចុះពិនិត្យមើល ស្ថានភាព ស្រូវ និង ទឹក ស្រោចស្រព ស្រូវបង្កើនរដូវ របស់ប្រជាកសិក

បន្ទាយមានជ័យ ៖ លោក អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត និង លោក អភិបាលស្រុក មង្គលបូរី មន្ត្រីពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ថ្ងៃអង្គារ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ ចុះ ពិនិត្យមើលស្ថានភាព ស្រូវនិង ទឹកស្រោចស្រព ស្រូវបង្កើនរដូវរបស់ប្រជាកសិករ នៅឃុំ ស្រះរាំង ឃុំគោកបល័ង្ក និង ឃុំសំបួរ នៃ ស្រុកមង្គលបូរី ។

ជាក់ស្តែង ស្ថានភាពស្រូវ បង្កើនរដូវ នៅតំបន់នោះពុំ មានការ ប្រឈម ខ្វះទឹកនោះ ទេ ដោយសារយើង មានប្រព័ន្ធប្រឡាយតូចធំ តភ្ជាប់មកពីស្ទឹងមង្គលបូរី ( តាម ប្រឡាយពោធិពីរដើម) ស្រូវល្អកន្លែងខ្លះចាប់ផ្តើម ចេញផ្លែបណ្តើរៗ ហើយត្រៀម ប្រមូលផលឯកន្លែងខ្លះ កំពុងបង្ហូរទឹក និង បូមយកទៅជួយស្រោចស្រព បន្ថែម ចំពោះកន្លែងប្រឈម នៅមួយផ្នែក ខ្លះនៃ ឃុំគោកបល័ង្គ ។

Facebook Comments

To Top