នយោបាយ

លិខិតមិត្តអ្នកអាន៖ ​” តើអ្នកណាឆ្កួត? “

នេះជារឿងដែលគួរឲ្យ អស់សំណើចម្តងទៀត នៅពេលដែលខ្ញុំបាន ឃើញសារលោក សម រង្ស៊ី បង្ហោះតាមហ្វេសប៊ុក កាលពីថ្ងៃទី ១២ សីហា ដោយអះអាងថា  ការប្រកាស ផែនការឡប់ឡែនៃការវិល ចូលស្រុកវិញគឺជា សង្គ្រាមចិត្តសាស្ត្រដើម្បីកុំឲ្យ គេដឹងថាទៅថ្ងៃណា ពិតប្រាកដ? អ្វីដែលគួរឲ្យហួសចិត្តដំបូង បំផុត ហើយចង់ដាក់ជាសំនួរវីញនោះគឺ បើដឹងអញ្ជឹង ដែរ ចុះម៉េចក៍ប៉ុន្មានខែនិងថ្ងៃមុននេះ ក៍ចេញមក ប្រកាសអត់ស្វាងពីថ្ងៃ និងខែ ច្បាស់លាស់ម៉េសថាចូលស្រុកវីញនៅ ចុងខែមិនា … ចុងខែសីហា . .. មិនអោយហួសខែកញ្ញា ២០១៩ ។ល។ នេះគេហៅថាជាមនុស្សនិយាយឲ្យតែរួចពីមាត់និងគ្មានគោលដៅ យុទ្ធសាស្ត្រអ្វីក្នុងខ្លួនទាល់តែសោះ។ ហើយបើ និយាយតាមបែបផ្សេងវីញ របៀបនេះគេហៅថាជាមនុស្សបាត់បង់ការគ្រប់គ្រងខ្លួនឯង ហើយ ” C’est un type qui manque de maitrise de soi ” ។

អ្វីដែលគួរឲ្យចង់សើចបំផុតមួយទៀតនោះគឺ លោក សម រង្ស៊ី អះអាងថា ចង់ធ្វើឲ្យលោក នាយករដ្ធមន្ត្រី ហ៊ុន សែន «ឆ្កួត» ដោយសារផែនការឡប់ឡែ របស់គាត់។
ខ្ញុំពិតជាទប់សំណើច មិនបានមែន ព្រោះខ្លឹមសារដែលលោក រង្ស៊ី លើកឡើងនេះពិតជាអាចបញ្ជាក់ បានថា គាត់ពិតជាអ្នកឆ្កួតទៅវីញនោះទេ? ហេតុអ្វីបានជាខ្ញុំហ៊ានអះអាងយ៉ាងដូច្នេះ ?
លោកហ៊ុន សែន គាត់កំពុងកាន់អំណាចយ៉ាងណែនពេញដៃ ព្រោះគណបក្សរបស់គាត់បានឈ្នះឆ្នោតដោយដណ្តើមបានកៅអីក្នុងសភា ១០០%ជាពិសេសគឺមានប្រជាជនរហូតដល់ទៅជាង ៨៣% បានទៅចូលរួមបោះឆ្នោត។ ហើយឥឡូវនេះ គាត់ក៍កំពុងតែបន្តដឹកនាំប្រទេសដែលជារដ្ឋអធិបតេយ្យ មួយដោយគ្រប់គ្រងបានទាំងស្រុង លើកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងកំពុងធ្វើឲ្យប្រទេសជាតិ មានកំណើនសេដ្ឋកិច្ចខ្ពស់ជាងគេនៅអាស៊ានក្នុងរង្វង់ ៧% ជាងមួយទសវត្សរ៍មកហើយ។ ក្នុងមួយថ្ងៃៗ ប្រជាជនខ្មែរនៅ ទូទាំងប្រទេសដែលបានតាម ដានមើលសកម្មភាពលោក ហ៊ុន សែន តាមបណ្តាញផ្សព្វផ្សាយទាំង បែបប្រពៃណីនិងថ្មីទំនើប គេអាចមើលឃើញមេដឹកនាំរូបនេះរវល់រកតែពេលសំរាក មិនបានក្នុងការទទួលភ្ញៀវបរទេស ពីគ្រប់ទ្វីបដែលមកទស្សនៈកិច្ចផ្លូវរដ្ឋ ឬមកចងមិត្តភាព ជាមួយកម្ពុជាដើម្បីការងារនិងមុខជំនួញ ឬមកធ្វើទេសចរណ៍។ល។ និយាយតាមបែបផ្សេង លោក “ហ៊ុន សែន កំពុងកាន់សន្លឹកបៀរអាត់ទាំង៤នៅក្នុងដៃ ” នេះមិនរាប់សន្លឹកបៀរផ្សេងៗទៀតដែលគាត់តែងតែបានរក្សាទុកក្នុងហោប៉ៅ។ ដូច្នេះ ក្នុងស្ថានភាពដ៍រឹងមាំរបស់លោក ហ៊ុន សែន បែបនេះ ខ្ញុំគិតថា អ្នកដែលគួរ ត្រូវក្អួតឈាមក្លាយជាមនុស្សឆ្កួតនិងកំពុងតែឆ្កួតបណ្តើរៗហើយនោះគឺលោក សម រង្ស៊ី ខ្លួនឯង ឯណោះវីញទេ។ ឆ្កួតពីព្រោះខ្លួនគាត់បានចាញ់គ្រប់យ៉ាង បាន បាត់បង់អ្វីៗគ្មានសល់ ពោលគឺគណបក្សក៏រលាយរលត់ ខ្លួនឯង ក៍រត់ចោលស្រុករកដីនៅមិនបាន ទ្វារក៍បានបិទគ្រប់ច្រក សូម្បីតែផែនការចង់វិលចូលស្រុកវិញក៏ បរាជ័យនិងត្រូវបង្កើតលេស អត់ស្វាងប្រកាសរំកិលលើក ពេលជាបន្តបន្ទាប់ពីព្រោះតែគ្មានសញ្ញា រឺ ពន្លឺណាមួយដែល បង្ហាញផ្លូវថា លោក សម រង្ស៊ី អាចវិលចូលស្រុកវីញបានដោយ មិនប្រឈមមុខ នឹងគុកច្រវ៉ាក់ខ្នោះដែល អាជ្ញាធរមានសម្ថកិច្ចកំពុងរង់ចាំគាត់គ្រប់ពេលវេលា ។

និយាយជារួម លោក សម រង្ស៊ី កំពុងតែអស់ផ្លូវដើរ ព្រោះទៅពឹងបរទេសក៏មិនអាចជួយគាត់បាន ពឹងលើខ្លួនឯងក៏មិនកើត រីឯកម្លាំងគាំទ្រក៏បានបាត់បង់ស្ទើរគ្មានសល់ខណៈដែលផ្ទៃក្នុងក្រុមប្រឆាំងបាក់បែកខ្ទេចខ្ទីរ ដោយមួយថ្ងៃៗ ឃើញតែកាប់ចាក់គ្នា ជេរប្រមាថគ្នាតែគ្នាឯង។ នេះហើយជាស្ថានភាពដែលអាចធ្វើឲ្យមេដឹកនាំនយោបាយមួយនេះអាចឆ្កួតបាន។

គ្រាន់តែឃើញសកម្មភាពនិង សំណេរនៅលើហ្វេសប៊ុក ក៏គេអាចសន្និដ្ឋានបានដែរថា លោក សម រង្ស៊ី កំពុង់វិលវល់ឡប់សតិហើយ។ ពេលខ្ញុំមើលចុះមើលឡើងនូវរូបភាពដែលគាត់បង្ហោះនូវរបៀបដែលគាត់ហាត់កីឡា និងរបៀបដែលគាត់យករឿង
ប្រឌិតអេចអូចអត់ប្រយោជន៍មកបង្ហោះលើហ្វេសប៊ុកផ្លូវការ របស់ខ្លួនព្រមទាំងពាក្យសម្តី ចាក់ដោត ញុះញង់។ល។ និង។ល។ គឺក៍អាចវាយតំលៃសន្និដ្ធាន បានថា នេះជាសកម្មភាពដែល មិនសមកាលីបធ្វើជាអ្នកដឹកនាំនយោបាយ ទាល់តែសោះព្រោះជាទង្វើបែបក្មេងនៅបៀមដៃ ដែលអស់តម្លៃក្នុងសភាពជា មនុស្សឯកាអនាថា។
សរុបមកវីញ នៅពេលដែលស្ថានភាព ប្រទេសជាតិកាន់តែ មានស្ថេរភាពហើយជីវភាពប្រជាជនកាន់តែល្អប្រសើរ ក្រោមការកាច់ចង្កូតរបស់លោក ហ៊ុន សែន
ពេលនោះគឺ លោក សម រង្ស៊ី គាត់ក៍កាន់តែតប់ប្រម៉ល់តុកស៊ីច ខ្លាំងឡើងៗ ដោយរងសម្ពាធផ្លូវចិត្តគ្រប់យ៉ាង ដោយសារតែការ បរាជ័យអស់ពីខ្លួនក្នុងជីវិត នយោបាយរបស់គាត់ ពោលគឺ សម រង្ស៊ី ពេលនេះកំពុងស្ថិតក្នុងស្ថានភាពដូចជាមនុស្សឆ្កួត តែបែរជាគាត់ស្រែកថា អ្នកដែល ធ្វើឲ្យគាត់ឆ្កួតនោះជាមនុស្សឆ្កួតទៅវិញ! នេះបានចំជា មនុស្សឆ្កួតមែន៕ ដោយ: អ្នកតាមដាននយោបាយតុកាហ្វេ

Facebook Comments

To Top