ព័ត៌មានជាតិ

ស្នងការន.ប ខេត្តព្រះសីហនុ នាំអំណោយ រថយន្តសង្គ្រោះបន្ទាន់ របស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ជូនមន្ទីរពេទ្យ បង្អែកខេត្ត

ព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការការនគរបាលខេត្ត និងសហការី ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩នេះ បានពាំនាំនូវអំណោយ ដ៏ថ្លៃថ្លារបស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជារថយន្តសង្គ្រោះបន្ទាន់មួយគ្រឿង ជូនដល់មន្ទីរពេទ្យបង្អែកខេត្ត ដែលកំពុងមានការខ្វះខាត ចំណែកសំភារៈមួយ ចំនួន ចែកជូនដល់អ្នកជំងឺចំនួន ២២០នាក់។

អ្នកជំងឺទាំងនោះ ក្នុងម្នាក់ៗទទួលបានឃីត១កញ្ចប់និង ថវិកា៥មុឺនរៀល និងឧបត្ថម្ភចំនួន៨លានរៀល ដល់មន្ទីពេទ្យបង្អែកខេត្ត គឺជាការចូលរួមចំណែកអំពីលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជារការឯកភាពរដ្ឋបាលខេត្ត និងក៏មានការចូលរួមឧបត្ថម្ភអំពី លោក ឃូ សុង ចំនួន៣០០០ដុល្លារផងដែរ និងក្រុមការងារ ព្រមទាំងសប្បុរសជន ផងដែរ។

ជាកិច្ចឆ្លើយតប លោកវេជ្ជបណ្ឌិត សេង ណុង ប្រធានមន្ទីរពេទ្យបង្អែកខេត្ត បានធ្វើការកោតសរសើរ និងអំណរគុណដល់ថ្នាក់ដឹកនាំ ទាំងអស់ដែលមានការយកចិត្តទុកដាក់ខ្ពស់ដល់ប្រជាពលរដ្ឋ ជាពិសេសសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតជូន គណះស្នងការនគរបាលខេត្ត និងសហការីក្រោមឱវាទ ព្រមទាំង លោកនាយឧត្តមសេនីយ៍ សន្តិ បណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកជំទាវនូវអំណោយដ៏ថ្លៃថ្លា នូវរថយន្តសង្គ្រោះបន្ទាន់មួយគ្រឿងដែលជាការចូលរួមចំណែកយ៉ាងធំមួយ ក្នុងការសង្គ្រោះប្រជាពលរដ្ឋទូទាំងខេត្ត។

លោកវេជ្ជបណ្ឌិតប្រធានមន្ទីរពេទ្យបង្អែកខេត្ត ក៏បានបួងសួង ដល់វត្ថុរស័ក្តិសិទ្ធិ ក្នុងលោកសូមអោយលោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត លោកអភិបាលខេត្ត និង ស្នងការ សប្បុរសជនទាំងអស់ ជួបតែពុទ្ធពរទាំងបួន ប្រការ គឺ អាយុ វណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ៕

Facebook Comments

To Top