ព័ត៌មានជាតិ

លោក គួច ចំរើន ព្រមានចាត់វិធានក្ដៅ​ ចំពោះម្ចាស់ការដ្ឋានមួយកន្លែងនៅផ្លូវឯករាជ្យ សាងសង់អត់សណ្ដាប់ធ្នាប់

ភ្នំពេញ៖ លោក គួច ចំរើន អភិបាល នៃគណអភិបាលខេត្តព្រះសីហនុ បានព្រមានចាត់វិធានក្ដៅ លើម្ចាស់ការដ្ឋានមួយកន្លែង ស្ថិតនៅផ្លូវឯករាជ្យ កែងផ្លូវ​ LV ដែលសាងសង់អត់ សណ្ដាប់ធ្នាប់។

លោក គួច ចំរើន បានសរសេរនៅលើបណ្ដាញ ទំនាក់ទំនងសង្គម ហ្វេសប៊ុក នៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩នេះ ថា “ម្ចាស់ការដ្ឋាននៅផ្លូវឯករាជ្យ​កែងផ្លូវ​ LV សាងសង់អត់សណ្ដាប់ធ្នាប់​ ខ្សាច់ហូចូលពេញលូ​ ស្ទះទឹកនៅលថ្នល់​ ធ្វេីអោយប៉ះពាល់ដល់ការធ្វេីដំណេីររបស់សាធារណជន​ជាខ្លាំង​ “។

លោកអភិបាល បានព្រមានថា “បេីមិនទទួលខុសត្រូវទេ​ ចាំបាច់ត្រូវចាត់វិធានការហេីយ​ “៕

Facebook Comments

To Top