អន្តរជាតិ

បម្រាម របស់អាមេរិក ដែលមិនឱ្យរកស៊ីជាមួយ បណ្តាក្រុមហ៊ុន បច្ចេកវិទ្យាចិន ចូលជាធរមានហើយ

វ៉ាស៊ីនតោន៖ ការហាមឃាត់លើការ ទិញផលិតផល និងសេវាកម្មពីក្រុមហ៊ុន Huawei ក្រុមហ៊ុន ZTE និងក្រុមហ៊ុនបច្ចេកវិទ្យាចិន ផ្សេងទៀត សម្រាប់ទីភ្នាក់ងារ សហព័ន្ធអាមេរិក គឺបានចូលជាធរមាន ហើយ នៅថ្ងៃអង្គារនេះ។ នេះបើយោងតាមការចុះទិន្នន័យលើគេហទំព័រ US Federal Register។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ បានឱ្យដឹងថា ឯកសារដែលមាន ចំណងជើងថា“ ការហាមឃាត់លើការធ្វើ កិច្ចសន្យាសម្រាប់សេវាកម្មទូរគមនាគមន៍ និងសេវា ឬសម្ភារៈនៃវីដេអូឃ្លាំមើល” បានហាមឃាត់ទីភ្នាក់ងាររដ្ឋមួយចំនួន របស់សហរដ្ឋអាមេរិក ដូចជា ក្រសួងការពារជាតិ រដ្ឋបាលសេវាកម្មទូទៅ និងអង្គការណាសា ពីការទិញឧបករណ៍ និងសេវាកម្មពីក្រុមហ៊ុនបច្ចេកវិទ្យាចិនមួយចំនួន ដែលមានប្រសិទ្ធភាព នៅថ្ងៃអង្គារនេះ។

ការហាមឃាត់នេះ គ្របដណ្តប់លើឧបករណ៍ ទូរគមនាគមន៍ ដែលផលិតដោយក្រុមហ៊ុន Huawei ឬក្រុមហ៊ុន ZTE ឬ ក្រុមហ៊ុនបុត្រសម្ព័ន្ធនិងសាខា របស់ពួកគេក៏ដូចជាវីដេអូឃ្លាំមើល និងឧបករណ៍ទូរគមនាគមន៍ ដែលផលិតដោយសាជីវកម្ម ហ៊ីHytera Communications Corporation, Hangzhou Hikvision Digital Technology Company and Dahua Technology Company សម្រាប់គោលបំណងសុវត្ថិភាពសាធារណៈសន្តិសុខ អគារសន្តិសុខរដ្ឋាភិបាល វីដេអូឃ្លាំមើល និងគោលបំណងសន្តិសុខជាតិផ្សេងទៀត៕ ប្រែសម្រួលៈ ណៃ តុលា

Facebook Comments

To Top