អន្តរជាតិ

Trump រឹតបន្តឹងសូម្បី ក្រុមជនចំណាកស្រុក ស្របច្បាប់ក្នុងប្រទេស អាមេរិក

បរទេស: BBCចេញផ្សាយ នៅថ្ងៃអង្គារ ទី១៣ ខែសីហានេះ បានឲ្យដឹងថា
រដ្ឋាភិបាល របស់ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ គឺកំពុងចាប់ផ្តើម ធ្វើឲ្យមានការលំបាក កាន់តែខ្លាំងឡើងបន្ថែមទៀតផង ដែរទៅលើក្រុមជន អន្តោប្រវេសន៍ក្រីក្រទោះ បីជាស្របច្បាប់ក្តីតាម រយៈការពន្យាទិដ្ឋាការបស់ ពួកគេឬទទួលបានឋានៈជាអ្នករស់នៅ អចិន្រ្តៃយ៍ដែលត្រូវបានគេស្គាល់ថា ជាអ្នកដែលបានកាន់ប័ណ្ណបៃតង Green Card។

ច្បាប់ថ្មីនេះនឹងផ្តោតជា ពិសេសទៅលើជនចំណាកស្រុក ដែលពឹងផ្អែកលើផលប្រយោជន៍សាធារណៈ ដូចជាជំនួយស្បៀងអាហារ ឬលំនៅដ្ឋានសាធារណៈ ដែលបានរស់នៅអាមេរិកក្នុងរយៈពេលច្រើនជាង មួយឆ្នាំ។ ពាក្យសុំរបស់ពួកគេនឹងត្រូវបដិសេធប្រសិនបើ រដ្ឋាភិបាលសំរេចថាពួកគេ ទំនងជានឹងពឹងផ្អែកតែទៅ លើជំនួយសាធារណៈទាំងស្រុងនៅ ពេលអនាគត។

នេះមានន័យថា អ្នកទាំងឡាយណាដែល មិនបំពេញតាមស្តង់ដារ ប្រាក់ចំណូលឬត្រូវបានគេគិតថាទំនងជាពឹងផ្អែកលើ អត្ថប្រយោជន៍ដូចជាកម្មវិធីសុខភាព កម្មវិធីថែរក្សាសុខភាពរបស់ រដ្ឋាភិបាល ឬប័ណ្ណទូទាត់លំនៅដ្ឋាននាពេលអនាគតអាចត្រូវបានរារាំងមិនឱ្យបន្តរស់នៅក្នុង ប្រទេសរបស់ខ្លួនទៀតឡើយ៕ ប្រែសម្រួល:ស៊ុនលី

Facebook Comments

To Top