ព័ត៌មានជាតិ

ស្នងការខេត្ត ព្រះសីហនុ និងសហការី ប្រគេនទៀនវស្សា និងទ័យ្យទានគ្រឿងឧបភោគបរិភោគ មួយចំនួនធំ ដល់ព្រះសង្ឃ ក្នុងវត្តឥន្ទញ្ញាណ

ភ្នំពេញ ៖ នៅព្រឹក ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩នេះ ស្នងការខេត្តព្រះសីហនុ និងសហការី បាននំាយក ទៀនវស្សា និងទ័យ្យទានគ្រឿង ឧបភោគបរិភោគមួយ ចំនួនធំ ប្រគេន ដល់ព្រះសង្ឃ ក្នុងវត្តឥន្ទញ្ញាណ ។

ក្រោយពីបានធូស្បើយ ពីការងារចុះអន្តរាគមន៍ ជួយបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹក ជំនន់ទឹកភ្លៀង មួយរយះកន្លងមកនេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត ក្រោមបទបញ្ជាររបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដឹកនាំគណៈស្នងការ និងសហការីនាំយកទៀនវស្សា ចំនួន១គូ និងទេយ្យវត្ថុមួយចំនួនធំយកមកប្រគេនព្រះសង្ឃក្នុងរយះពេល គង់ចាំព្រះវស្សា ក្នុងត្រីមាស នៅទីវត្តឥន្ទញ្ញាណ ហៅវត្តក្រោម ស្ថិតក្នយងសង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។

លោកឧត្តមសេនីយ៍ស្នងការ បានគូសបញ្ជាក់ថា ព្រះសង្ឃមិនអាចនិមន្តចេញទៅបិណ្ឌបាត្របាន ដោយរដូវវស្សាមាន ភ្លៀងធ្លាក់ជោគជាំ ហើយក៏ដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខ័ន្ធអ្នកដែលបានចែកឋាន ទៅកាន់លោកខាងមុខ និងសូមអោយមានតែសេចក្តីសុខឆ្លងផុតគ្រោះចង្រៃ ដែលអាចកើតកើតឡើងក្នុងខេត្ត ព្រះសីហនុនេះទាំងមូល។

លោក បន្ថែមថា ទៀនព្រះវស្សា ទេយ្យវត្ថុមួយចំនួនធំ និងថវិការសរុប ៦.៨០០.០០០៛ និង ២០៥០ដុល្លារ ដែលបានមកពីការចូលរួមចំណែកពីសប្បុរសធម៏នាៗ ក្នុងខេត្តព្រះសីហនុនេះ៕

Facebook Comments

To Top