ព័ត៌មានជាតិ

Update: កំដៅឡសម្ងួត ឡើងខ្លាំង បង្កជាអគ្គីភ័យឆេះ រោងចក្រកាលីនតុន

ភ្នំពេញ ៖ អគ្គិភ័យ បានឆាប់ឆេះឡសម្ងួត ក្នុងរោងចក្រកាលីនតុន ស្ថិតនៅឃុំខ្នុលដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម បណ្តាលឲ្យខូចខាត សម្ភារៈមួយចំនួនធំ ។
តាមរបាយការណ៍ ពី នគរបាលស្រុកជើងព្រៃ បានឲ្យមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ដឹងថា មូលហេតុឡសម្ងួតនេះឡើង កំដៅ ខ្លាំងពេក ទើបបណ្តាលឲ្យឆាបឆេះ អាគារG(ឡកំដៅឡសម្ងួត )ទើបសាងសង់ថ្មីទំហំ២០×៥០ បណ្តាលឲ្យខូចខាតរួមមាន:
-ឡចំហាយចំនួន១
-ស៊ីទែនប្រេងចំនួន៣
-ដំបូលអាគារ១ជ្រុង
ក្នុងនោះសមត្ថកិច្ច បានចេញអន្ដរាគមន៍ ដើម្បីបាញ់ពន្លត់ប្រើប្រាស់ រថយន្តចំនួន៩គ្រឿងនិងទឹក ចំនួន១២ស៊ីទែន និងបូមបញ្ចេញពីក្បាលអាងស្តុក ចេញពីរោងចក្រ២កន្លែង កងកម្លាំងសហការចំនួន៥០នាក់
គ្រប់គ្រងស្ថានការពន្លត់បានទាំងស្រុង៕

Facebook Comments

To Top