ព័ត៌មានជាតិ

ដេីមកញ្ឆាស្រស់ ចំនួន៧៣០ដេីម ក្នុងស្រុកសំឡូត ត្រូវបានអាជ្ញាធរ ចុះកាប់បំផ្លាញចោល

ភ្នំពេញ៖ ដេីមកញ្ឆាស្រស់ចំនួន៧៣០ដេីម ត្រូវបាន នគរបាល ស្រុកសំឡូត កាប់បំផ្លាញចោល ក្នុងដីចម្ការ មួយកន្លែងស្ថិតនៅ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង។បើយោងតាមស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា លោកវរសេនីយ៍ឯក កៅ ស៊ុនកាំង អធិការនគរ បាលស្រុកសំឡូត នៅថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០១៩ បានដឹកនាំកម្លាំង ផ្នែកជំនាញនិងកម្លាំងអន្តាគមន៍ របស់អធិការដ្ឋាន នគរបាលស្រុកសំឡូត សហការជាមួយកម្លាំងប៉ុស្តិ៍ នគរបាលរដ្ឋបាល កំពង់ល្ពៅ ចុះបង្រ្កាប ការដាំដុះកញ្ឆាមួយកន្លែង ស្ថិតនៅ លេីដីចម្ការក្នុងភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំ ឡូត ខេត្តបាត់ដំបង ដែលដាំលាយឡំជាមួយនឹងដំណាំដំឡូង ។

នគរបាលបាន កាប់និងដុតបំផ្លាញ ចោលនូវកញ្ឆាចំនួន៧៣០ដេីម ដែលប្រជា ពលរដ្ឋ ឈ្មោះយឿន រើន ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិឃុំខាងលើ ជាអ្នកលួចលាក់ ដាំដោយ គ្មានការអនុញ្ញាត ។

អ្នកដាំកញ្ឆាឈ្មោះ យឿន រេីន ត្រូវបាននាំមកកាន់អធិការដ្ឋាន នគរបាលស្រុក ធ្វេីការសាកសួរ ជុំវិញករណីដាំដុះកញ្ឆា នេះ៕

ដោយ បាន ធារ៉ូ

Facebook Comments

To Top