ព័ត៌មានជាតិ

អាជ្ញាធរចុះ កំណត់ព្រំដីមេទឹក ក្នុងស្រុកបាធាយ រក្សាទុកឲ្យពលរដ្ឋ ប្រើប្រាស់ដេីម្បីកុំឲ្យជន ខិលខូចទន្ទ្រាន លក់ទិញតទៅទៀត

កំពង់ចាម ៖ អាជ្ញាធរស្រុកបាធាយ បានសហការជាមួយ មន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ចាម នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ រួមជាមួយ មន្ត្រីជំនាញពាក់ពន្ធ័ បានចុះកាយព្រំ និងបោះបង្គោលព្រំដែនដី ទំបន់មេទឹក នៅភូមិពពិត ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម ដើម្បីទុកឲ្យប្រជាពលរដ្ឋធ្វេីស្រែចំការ និងបញ្ឈប់ការទន្ទ្រាន លក់ទិញតទៅទៀត។

លោក ផេន សុផល អភិបាលស្រុកបាធាយ បានអោយដឹងថា ក្នុងការចុះបោះបង្គោលព្រំដែន ទំបន់មេទឹក ដែលមានទីតាំងដូចខាងលើ ដេីម្បីកុំឲ្យមានការលក់ ឬទិញ សម្បត្តិសាធារណៈដូច ទំនប់មេទឹក មួយនេះបន្តទៀត ។

លោកបន្តថា កន្លងមកធ្លាប់មានឈ្នួញខិលខូច បានបំពានច្បាប់ មានការទិញលក់ សម្បត្តិសាធារណៈ ដែលទីកន្លែងនោះ ទោះ អ្នកណាក៍គ្មានសិទ្ធិទិញលក់ដែរ។

លោកអភិបាលស្រុកបាធាយ បានស្នេីសុំឲ្យបងប្អូន ប្រជាពលរដ្ឋដែលកំពុងអាស្រ័យផល ពីទំបន់មេទឹក ក៍ដូចប្រជាក សិករដែលធ្វេីស្រែចំការ ត្រូវរួមសហការគ្នាថែរក្សា ការពារទប់ស្កាត់ ទុកធ្វេីជាប្រភពទឹក ធ្វេីស្រែប្រាំង នឹងស្រែវស្សា ធ្វេីយ៉ាង ណា កុំទន្ទ្រានដីរដ្ឋធ្វេីសម្បត្តិឯកជន កុំឲ្យជឿការញុះញ៉ុងអ្នកដ៍ទៃ យកសម្បត្តិធម្មជាតិធ្វេីអាជីវកម្ម ផ្ទាល់ខ្លួន, គឺរួមគ្នាជួយសហការ ថែរក្សាសម្បត្តិរួម ដេីម្បីជា ប្រ យោជន៍បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា។

ដោយឡែក លោក អ៊ុម វិបុល ប្រធានមន្ទីរធនធាន និងឧតុនិយម ខេត្តកំពង់ចាម បានអោយដឹងដែរថា ខាងមន្ទីរ សហការជាមួយអាជ្ញាធរស្រុក បាធាយ បានចុះហ៊ុមព័ទ្ធ ទំនប់មេទឹកមួយនេះ ដែលជាអាង ស្តុកទឹកយ៉ាងសំខាន់ ដោយ មិនឲ្យមានអ្នកយកទៅលក់ឬទិញបានឡេីយ ។ ប៉ុន្តែបន្ទាប់ពីមានកិច្ចប្រជុំព្រមព្រៀងគ្នារួចមក អាជ្ញាធរចុះកំណត់ បង្គោលព្រំដីទំនប់នោះ ក៏មានការតវ៉ា ពីប្រជាពលរដ្ឋមួយចំនួន មិនអនុញ្ញាតឲ្យមន្ត្រីធ្វេីបែបនេះឡេីយ តាមប្រភពព័ត៌មា នពីប្រជាពលរដ្ឋមួយចំនួន បានអោយដឹងថា អ្នកមកតវ៉ាគឺមានមេឈ្មួញ ដែលធ្លាប់ទន្រ្ទានដីក្នុងមេទឹក កន្លងនៅពីក្រោយ៕

ដោយ នួន សត្យា

Facebook Comments

To Top