ព័ត៌មានជាតិ

ព្រះមហាក្សត្រ ប្រោសព្រះរាជទាន សេចក្តីថ្លែងអំណរគុណសម្ដេច ស ខេង ដែលរៀបចំសុវត្ថិភាព និង សន្តិសុខ បានល្អប្រសេីរជូនប្រធានាធិបតីស្រីលង្កា

ភ្នំពេញ : ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទាន សេចក្តីថ្លែងអំណរគុណ ដ៏ជ្រាលជ្រៅបំផុត និង ព្រះរាជទានពរបវរមហាប្រសើរ ជូនចំពោះសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងថ្នាក់ដឹកនាំ អគ្គស្នងការដ្ឋាននគរបាលជាតិ និងសហការីទាំងអស់នៃក្រសួងមហាផ្ទៃ ដែលបានរៀបចំរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់បានល្អប្រសើរ ក្នុងឱកាសលោក MAITHRIPALA SIRISENA ប្រធានាធិបតី នៃសាធារណរដ្ឋ ប្រជាធិបតេយ្យសង្គមនិយម ស្រីលង្កា និងលោកស្រី ព្រមទាំងគណៈប្រតិភូ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃ៧ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩៕

Facebook Comments

To Top