នយោបាយ

អ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងធ្វើសន្និសីទ សារព័ត៌មាន ស្តីពីបច្ចុប្បន្នភាព គ្រោះទឹកជំនន់ និងការកាត់បន្ថយ ថ្ងៃឈប់សម្រាក

ភ្នំពេញ ៖ អង្គភាពអ្នកនាំពាក្យ រាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទ សារព័ត៌មានស្តីពី បច្ចុប្បន្នភាពគ្រោះទឹកជំនន់ និង ការកាត់បន្ថយថ្ងៃឈប់ សម្រាកការងារ របស់មន្ត្រីរាជការ និយោជិក និងកម្មករ នៅថ្ងៃទីថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០១៩ ខាងមុខនេះ វេលាម៉ោង ៩ព្រឹក នៅជាន់ផ្ទាល់ដី សាលប្រជុំ នៃទីស្ដីការគណៈរដ្ឋមន្ត្រី ។

យោងតាមសេចក្ដីជូនដំណឹងរបស់ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ បានឲ្យដឹងថា សន្និសីទនេះ គឺមានទិសដៅ និងគោលបំណង ពន្យល់ឆ្លើយតប នឹងកង្វល់របស់សារធារណជន លើការកាត់បន្ថយថ្ងៃ ឈប់សម្រាក និងបច្ចុប្បន្នភាពនៃស្ថានភាពគ្រោះទឹកជំនន់ និងផលប៉ះពាល់ ដែលកំពុងកើតមានជាបន្តបន្ទាប់ នៅតាមបណ្តាខេត្តមួយចំនួននៃព្រះរាជាណាចក្រកម្ពុជា ។

វាគ្មិនដែលនឹងអញ្ជើញចូលរួម មាន ៖ តំណាងក្រសួងឧស្សាហកម្ម និងសិប្បកម្ម ,តំណាងក្រសួងធនធានទឹក និងឧតុនិយម ,តំណាងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ,តំណាងសភាពាណិជ្ជកម្មកម្ពុជា និងតំណាងសភាសម្ព័ន្ធ សហជីពជាតិកម្ពុជា៕ដោយ ៖ អេង ប៊ូឆេង

Facebook Comments

To Top