អន្តរជាតិ

រលកកម្តៅវាយ ប្រហារក្រូអាត អាចរាលដាលដល់តំបន់ អឺរ៉ុបទាំងមូល

បរទេស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩នេះថា រលកកម្តៅបានវាយប្រហារមកលើប្រទេសក្រូអាត និងអាចរាលដាលខ្លាំងដល់តំបន់អឺរ៉ុបទាំងមូល ។

គេឃើញពលរដ្ឋនៅតំបន់ឆ្នេរសមុទ្រ នៅតំបន់ Moscenicka Draga នៅ Primorje-Gorski Kotar ប្រទេសក្រូអាត បាននាំគ្នារកទីកន្លែងត្រជាក់ដើម្បីបន្ថយកម្តៅដែលបានកើនឡើងខុសធម្មតា ។

នេះជាការវាយប្រហារថ្មីមួយសម្រាប់ប្រទេសក្រូអាត ហើយអាចរាលដាលដល់ផ្នែកជាច្រើនទៀតនៅទូទាំងប្រទេសក្នុងតំបន់អឺរ៉ុប ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Facebook Comments

To Top