អន្តរជាតិ

មនុស្សជាច្រើននាក់ ត្រូវគេចាក់សម្លាប់ នៅក្រុងស៊ីដនី

ស៊ីដនី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩នេះថា មានមនុស្សជាច្រើននាក់ ត្រូវបានគេរាយការណ៍មកថា ត្រូវបានគេចាក់សម្លាប់ នៅក្នុងសង្កាត់ពាណិជ្ជកម្ម ស្ថិតចំកណ្តាលនៃទីក្រុងស៊ីដនី នៅថ្ងៃអង្គារនេះ ដោយមានវីដេអូមួយត្រូវបាន គេបង្ហោះនៅលើបណ្តាញសង្គម Twitter ដោយបានបង្ហាញពីបុរសម្នាក់ កាន់កាំបិតត្រូវបានចាប់ខ្លួន ដោយអ្នកដំណើរឆ្លងកាត់ ។

ខណៈនេះដែរ មូលហេតុនៃការវាយប្រហារនេះ នៅមិនទាន់ត្រូវបានគេដឹងនៅឡើយទេ ដោយគេយល់ថា បុរសម្នាក់នេះកំពុងជាប់ឃុំឃាំង ។

ប៉ូលិសរដ្ឋ New South Wales បានថ្លែងឲ្យដឹងនៅលើបណ្តាញសង្គម Twitter ថា “ ប្រតិបត្តិការ King & Clarence St, ស៊ីដនី នៅ CBD ។

ជុំករណីចាក់សម្លាប់នេះដែរ មិនទាន់មានសេចក្តី រាយការណ៍លម្អិតនៅឡើយទេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Facebook Comments

To Top