នយោបាយ

មេបញ្ជាការ កងទ័ពជើងគោក ជួប​ជាមួយ​ នាយកវិទ្យាស្ថាន កងទ័ពជើងគោក ដាឡាត់វៀតណាម

 

ភ្នំពេញ:​ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ព ជើងគោកបានលើកឡើងថា ជំនួបសវនាការរវាងកងទ័ពជើងគោក និងវិទ្យាស្ថានកងទ័ពជើងគោកដាឡាត់​ នៃប្រទេសវៀតណាម គឺបន្តពង្រឹងចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ មិត្តភាពជាប្រពៃណីរបស់កងទ័ពនៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម ក្នុងនាមជាប្រទេសជាប់ព្រំដែនជាមួយគ្នា។

ទំនាក់ទំនងនេះ​ ​ក៏បានផ្ដល់នូវការសិក្សាដកបទពិសោធន៍ពីគ្នាទៅវិញទៅមកលើការងារករសាង និងពង្រឹងសមត្ថភាពកងទ័ព។

មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ក៏បានថ្លែង អំណរគុណដល់វិទ្យាស្ថានកងទ័ពជើងគោកដាឡាត់ ដែលបានជួយបណ្តុះបណ្តាលធនធានមនុស្ស​ ដល់កងយោធពលខេមរភូមិន្ទនាពេលកន្លងមក។

លោក ឧត្តមសេនីយ៍ទោ ហ័ង វ៉ាន់មិញ នាយកវិទ្យាស្ថានកងទ័ពជើងគោកដាឡាត់ ក្នុងនាមជំនួសមុខជូនក្រសួងការពារប្រទេសវៀតណាម សូមថ្លែងអំណរគុណដល់ក្រសួងការពារជាតិកម្ពុជា ក៏ដូចជាកងយោធពលខេមរភូមិន្ទ ដែលបានជួយបណ្តុះបណ្តាលភាសាខ្មែរ​ ដល់យោធិនវៀតណាម ដែលកំពុងសិក្សា​ នៅសាកលវិទ្យាល័យការពារជាតិ។ សកម្មភាពមេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃកងទ័ពប្រជាជនវៀតណាម​ ទាំងនេះ បានបង្ហាញឱ្យឃើញ
ពីមិត្តភាពល្អជាប្រពៃណី​ របស់កងទ័ពនៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម។

សូមបញ្ជាក់ថានៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានទទួលជួបសាវនាការ
ជាមួយលោក ឧត្តមសេនីយ៍ទោ ហ័ង វ៉ាន់មិញ នាយកវិទ្យាស្ថានកងទ័ពជើងគោកដាឡាត់ នៃប្រទេសវៀតណាម នៅសាលសវនាការកងទ័ពជើងគោក ដែលនេះគឺជាជំនួបលើកទី២​ រវាងថ្នាក់ដឹកនាំស្ថាប័នទាំងពីរ៕

 

Facebook Comments

To Top