ព័ត៌មានជាតិ

ឆមាសទី១ ការនាំចូលផលិតផល ពីអាមេរិកមកកម្ពុជា កើនឡើងជិត ១១%

ភ្នំពេញ៖ តាមតួលេខការិយាល័យ ជំរឿនសហរដ្ឋអាមេរិក បង្ហាញថា គិតត្រឹមឆមាស ទី១ ឆ្នាំ២០១៨ ការនាំចូលទំនិញគ្រប់ប្រភេទ ពីអាមេរិកមកកាន់កម្ពុជា កើនឡើងអត្រាជិត ១១% ធៀបនឹងការនាំចូលក្នុងរយៈពេល ដូចគ្នាកាលពី ឆ្នាំ២០១៧ ។

តាមរបាយការណ៍បន្តថា តួលេខរយៈពេល៦ខែឆ្នាំនេះ កម្ពុជាបាននាំចូលផលិតផលពី អាមេរិកក្នុងទឹកប្រាក់ជាង ២១៤លានដុល្លារ កើនឡើងពីទឹកប្រាក់ជាង ១៩៣លានដុល្លារ ក្នុងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៧ ។

សូមជំរាបថា ក្នុងរយៈពេល១ឆ្នាំពេញ កាលពីឆ្នាំ២០១៧ កម្ពុជានាំចូលទំនិញគ្រប់ប្រភេទ ពីអាមេរិកក្នុងទឹកប្រាក់ជាង ៤០០លានដុល្លារ ដោយបានកើនឡើងអត្រា ប្រហាក់ប្រហែលឆមាសទី១ ឆ្នាំនេះ ។

ទំនិញដែលកម្ពុជានាំចូលពីអាមេរិក គឺជាប្រភេទទំនិញប្រណិតៗ មានតំលៃខ្ពស់ដូចជា ផលិតផលរថយន្ត និងគ្រឿងម៉ាស៊ីនផ្សេងៗជាដើម ៕

ដោយ៖ នាង សួគ៌

Facebook Comments

To Top