ព័ត៌មានជាតិ

មូលនិធិគន្ធបុប្ផាកម្ពុជា បង្ហាញគណនីធនាគារ ឬភ្នាក់ងារ សម្រាប់ទទួលមូលនិធិ ពីសប្បុរសជ ដែលឥតគិតសេវា

ភ្នំពេញ៖ មូលនិធិគន្ធបុប្ផាកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន និងសម្តេចគិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាស្ថាបនិក និងជាប្រធានកិត្តិយស សំដៅធានាចរីភាព នៃកិច្ចដំណើរការ របស់មន្ទីរពេទ្យគន្ធបុប្ផា តាមរយៈប្រធានក្រុមប្រឹក្សាបរធនបាល អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន សូមថ្លែងអំណរគុណយ៉ាងជ្រាជ្រៅ ចំពោះទឹកចិត្តសប្បុរសធម៌ របស់មហាជន ដែលបានចូលរួមរក្សានិរន្តរភាព នៃដំណើរការ របស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងស្មារតី “ខ្មែរជួយខ្មែរ” ដើម្បីនាំមកនូវភាពញញឹម ដល់កុមារដែលជាអនាគត ដ៏ភ្លឺស្វាងរបស់កម្ពុជា ។

យោងតាមមូលនិធិគន្ធបុប្ផាកម្ពុជា បានលើកឡើងនៅលើបណ្តាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩នេះ បានឲ្យដឹងថា “មូលនិធិគន្ធបុប្ផាកម្ពុជា សង្កេតឃើញថា ក្រោយពីមានការអំពាវនាវ ជាបន្តបន្ទាប់ ជាពិសេសតាមរយៈ ឃ្លីបវីដេអូ អំពាវនាវរបស់ កញ្ញា មាន សូនីតា ឱ្យមានការចូលរួម ជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ពីសំណាក់សាធារណជនទាំងអស់ ដើម្បីជួយរក្សានិរន្តរភាព នៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ទាំងប្រាំទីតាំង នៅកម្ពុជា ក្នុងស្មារតី “ខ្មែរជួយខ្មែរ” កាលពីពេលថ្មីៗនេះ មានសប្បុរសជនជាច្រើន បានចូលរួមបរិច្ចាគ តាមលទ្ធភាពរៀងៗខ្លួន ដោយមានចាប់ពី ១ដុល្លារ ឡើងទៅ។ មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តសប្បុរសធម៌នេះ និង សូមលើកទឹកចិត្ត ដល់សាធារណជន ឱ្យបន្តចូលរួមបរិច្ចាគតទៅទៀត ដើម្បីនាំមកនូវភាពញញឹម ដល់កុមារដែលជាអនាគត ដ៏ភ្លឺស្វាងរបស់កម្ពុជា។ រាល់ការបរិរច្ចាគ ដែលគ្រប់លក្ខខណ្ឌ សមាជិកភាព ពោលគឺចាប់ពី ៦០ ០០០ រៀល ក្នុងមួយឆ្នាំ ឡើងទៅ សប្បុរសជន នឹងទទួលបាននូវបណ្ណថ្លែងអំណរគុណ ផ្លូវការរបស់មូលនិធិគុន្ធបុប្ផាកម្ពុជា និងកាតសមាជិក ដើម្បីជាសក្ខីភាព និងជាអនុស្សាវរីយ៍” ។

មូលនិធិគន្ធបុប្ផាកម្ពុជា សូមជម្រាបជូន ឲ្យដឹងទៀតថា មូលនិធិគន្ធបុប្ផាកម្ពុជា នៅទទួលសមាជិកពីរប្រភេទគឺ៖ សមាជិកកិត្តិយស ដោយបរិច្ចាគចាប់ពី ២០ ០០០ ០០០ (ម្ភៃលាន) រៀល/៥ ០០០ (ប្រាំពាន់) ដុល្លារអាមេរិក ក្នុងមួយឆ្នាំ ឬ សមាជិកគាំទ្រ ដោយបរិច្ចាគចាប់ពី ៥ ០០០ (ប្រាំពាន់ ) រៀល ក្នុងមួយខែ/៦០ ០០០ (ហុកសិបពាន់ )រៀល ក្នុងមួយឆ្នាំ ។

ក្នុងនោះ មូលនិធិគន្ធបុប្ផាកម្ពុជា បានបញ្ជាក់ នូវគណនី ធនាគារ និងភ្នាក់ងារទទួល ការបរិច្ចាគ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដោយឥតបង់ថ្លៃសេវាតាមរយៈ៖
1) ធនាគារកាណាឌីយ៉ា
• គណនីប្រាក់រៀល៖ 001-0004517348
• គណនីប្រាក់ដុល្លារ៖ 001-0004517337
2) ធនាគារឯកទេស និងភ្នាក់ងារវេប្រាក់ Wing៖
• គណនីប្រាក់រៀល៖ 5559
• គណនីប្រាក់ដុល្លារ៖5558
3) ធនាគារអេស៊ីលីដា
• គណនីប្រាក់រៀល៖ 00010341273813
• គណនីប្រាក់ដុល្លារ៖ 00010341273824
4) ធនាគារ ABA
• គណនីប្រាក់រៀល៖ 000791704
• គណនីប្រាក់ដុល្លារ៖ 000791702
5) លេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា៖
• ច្រកចេញចូលតែមួយ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
• លេខទូរស័ព្ទ 061 701 111 / 096 701 1111៕

Facebook Comments

To Top