ព័ត៌មានជាតិ

អភិបាលខេត្ដព្រះសីហនុ៖ រយ:ពេលមួយខែកន្លះ តាំងពីចូលកាន់តំណែង ទេីបមានពេលហាត់ប្រាណ ៤៥នាទី

ភ្នំពេញ៖ រយ:ពេលមួយខែកន្លះ តាំងពីចូលកាន់តំណែង មកលោក គួច ចំរេីន អភិបាលខេត្តព្រះសីហនុ ទេីបមានពេលហាត់ប្រាណ ៤៥នាទី តែប៉ុណ្ណោះ ។

លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុបានសរសេរ នៅលេីបណ្ដាញទំនាក់ទំនងសងង្គមហ្វេសប៊ុក នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩នេះថា “មួយខែកន្លះ ទេីបពេលវេលា និង ធម្មជាតិ អនុគ្រោះ អោយ ៤៥នាទី ដេីរហាត់ប្រាណ ស្រូបខ្យល់មាត់សមុទ្រ “ ។

សូមរំលឹកថាលោក គួច ចំរេីន ត្រូវបានប្រកាសតែងតាំង ជាអភិបាលខេត្តព្រះសីហនុកាលពីថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ២០១៩ជំនួស លោកលោក យន្ដ មីនដែលបានសុំលាលែងពីតំណែង៕ដោយ បាន ធារ៉ូ

Facebook Comments

To Top