ព័ត៌មានជាតិ

ស្ទឹងពោធិ៍សាត់ កម្ពស់ទឹកឡើងខ្លាំង ឈានដល់ការ ប្រកាសអាសន្ន

ភ្នំពេញ ៖ មន្ទីរធនធានទឹក និងឧតុនិយម ខេត្តពោធិ៍សាត់ នៅថ្ងៃទី១២ ខែសីហានេះ បានចេញសេចក្តី ជូនដំណឹង ពីស្ថានភាពទឹកស្ទឹងពោធិ៍សាត់ កម្ពស់ទឹកបានឡើងខ្ពស់ ដល់កម្រិត ប្រកាសអាសន្ន ។ យោងតាមសេចក្តីជូនដំណឹង មន្ទីរធនធានទឹក និងឧតុនិយម ខេត្ត សូមជម្រាប ដល់អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់គ្រប់លំដាប់ថ្នាក់ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងពោធិ៍សាត់ គួរមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេង ដោយយថាហេតុ និងត្រៀមរកទីទួលសុវត្តិភាព សម្រាប់ជម្លៀសពលរដ្ឋ ដែលងាយរងគ្រោះ៕

Facebook Comments

To Top