តារា

ក្តៅ ! Miley Cyrus និង Liam Hemsworth លែងលះគ្នាហើយ ក្រោយផ្ទុះរឿងស្រលាញ់ ស្រីដូចគ្នា

អាមេរិក ៖ តារាចម្រៀងប៉ុប Miley Cyrus និងស្វាមីតារាសម្តែហ Liam Hemsworth លែងលះគ្នា ហើយ ក្រោយរៀបការជិត១ ឆ្នាំ

ព័ត៌មានពី Aceshowbiz បានអោយដឹង នៅថ្ងៃទី ១១ ខែសីហានេះថា តារាចម្រៀងវ័យ២៦ឆ្នាំ Miley Cyrus និង Liam Hemsworth វ័យ២៩ បានលែងលះគ្នា ហើយហើយរៀបការ ស្ងាត់ៗ បានជិត១ ឆ្នាំ ។ ប្រភពពីខាងក្នុងបាន អោយដឹងថា ពេលនេះ Miley និង Liam បានព្រមព្រៀងដើរផ្លូវផ្សេងគ្នា ហើយចាប់ ពីថ្ងៃនេះទៅ ទាំងពីរនាក់ នឹងផ្តោតតែរឿងផ្ទាល់ នឹងការងារសិល្បៈ ដូចកាលពីមុន ។ ដំណឹងលែងលះនេះ ត្រូវប្រកាសឡើង ក្រោយគេប្រទះឃើញ Miley ថើបគ្នាអត់លាក់បាំង ជាមួយ នាង Kaitlynn Carter នៅសួនទឹកល្បីមួយក្នុង ប្រទេសអ៊ីតាលី ហើយគេជឿថា នាងស្រលាញ់ស្រីដូចគ្នា ។

Miley Cyrus ដែលធ្លាប់ត្រូវចិត្តទុក ជាតារាស្ទីលអាក្រាត និងបែកស្លុយខ្លាំងបំផុត នៅអាមេរិកនោះ ធ្លាប់និយាយក្នុងបទសម្ភាសដែរថា ខ្លួនមិនបានបំពេញតួនាទីជាប្រពន្ធល្អឡើយ តាំងពីរៀបការរួច ព្រោះមិនអាចកែទម្លាប់ ពីកំណើតដែលនាងចូលចិត្ត៕

Facebook Comments

To Top