កីឡា

OzilនិងKolasinac បន្តស្ថិតក្រោមការឃ្លាំមើល ពីក្រុមសន្តិសុខ២៤ម៉ោងពេញ

The Mirror នៃចក្រភពអង់គ្លេស ចេញផ្សាយនៅថ្ងៃអាទិត្យ ទី១១ ខែសីហា បានឲ្យដឹងថា ទាំងកីឡាករOzilនិងKolasinac មកដល់ពេលនេះ នៅតែបន្តស្ថិតក្រោមការការពារ ២៤ម៉ោងពេញ កំពុងធ្វើឲ្យបញ្ហានេះ កាន់តែមិនសូវល្អឡើយ សម្រាប់ក្លឹបនិងកីឡាករផ្ទាល់។

កីឡាករទាំង២ កាលពីខែមុន បានជួបហេតុការណ៍ដ៏អាក្រក់មួយ នៅពេលដែលពួកគេ កំពុងធ្វើដំណើរលើរថយន្ត Mercedes តម្លៃ១០ម៉ឺនផោន របស់កីឡាករOzil ដោយត្រូវបានក្រុមចោរ ព្យាយាមប្លន់រូបគេ តែត្រូវបានKolasinac បញ្ចេញសកម្មភាពតបត ធ្វើឲ្យក្រុមចោរប្លន់រត់បាត់ទៅវិញ។

បើទោះបីវិដេអូ ដែលត្រូវបានថត បានក្លាយទៅជាព័ត៌មាន ដ៏ភ្ញាក់ផ្អើល ហើយKolasinac ត្រូវបានគេកោតសរសើរមែន ប៉ុន្តែក្នុងនោះ ក្រុមចោរប្លន់ដែលត្រូវបានគេជឿជាក់ថា ក្រុមបងធំក្នុងតំបន់ ប្រកាសព្រមាន យាយីកីឡាករទាំងពីរនេះ នាពេលខាងមុខបន្តទៀត៕

ប្រែសម្រួល:ស៊ុនលី

Facebook Comments

To Top