សន្តិសុខ និង សង្គម

ជនជាតិចិន ១១នាក់ ពាក់ព័ន្ធ គ្រឿងញៀន ត្រូវសមត្ថកិច្ចបណ្ដេញ ចេញទៅប្រទេស

ភ្នំពេញ ៖ កម្លាំងប៉ុស្តិ៍ នគរបាលច្រកទ្វារអាកាស យានដ្ឋានអន្តរជាតិព្រះសីហនុ សហការជាមួយ កម្លាំងនគរបាលស្នាក់ការ ត្រៀមបណ្តេញចេញខេត្តព្រះសីហនុ នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៅរសៀល ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ បានធ្វើការ បណ្តេញជនជាតិចិនចំនួន ១១នាក់ ចេញពី កម្ពុជា ឲ្យទៅប្រទេសកំណើតវិញ ពាក់ព័ន្ធករណីគ្រឿងញៀន ។

ជនជាតិចិនទាំង ១១នាក់ខាងលើនេះ កម្លាំងនគរបាលស្នាក់ ការត្រៀមបណ្តេញចេញខេត្តព្រះសីហនុ ទទួលពីស្នងការដ្ឋាន នគរបាល ខេត្តព្រះសីហនុ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ ពាក់ព័ន្ធនឹងបទល្មើសប្រើប្រាស់ ដោយខុសច្បាប់ នូវសារធាតុញៀន ឲ្យផុតពីព្រះរាជាណាចក្រកម្ពុជា តាមជើងយន្តហោះលេខ GJ8806 និង LQ900 (KOS-CHN) ឆ្ពោះទៅប្រទេសដើមវិញ (ដោយហាមចូលប្រទេស រយ:ពេល ០៣ឆ្នាំ)៕

 

Facebook Comments

To Top