ព័ត៌មានជាតិ

លោក គួច ចំរើន ៖ មិនត្រូវទុកប្រជាជន ណាម្នាក់ឲ្យមានបញ្ហា ដោយមិនត្រូវបាន ជួយសង្គ្រោះនោះទេ

ភ្នំពេញ ៖ ក្រោយពីជួបប្រទះគ្រោះទឹកជំនន់ដែលមិន ធ្លាប់មាននៅខេត្តព្រះសីហនុ កាលពីចុងសប្ដាហ៍ កន្លងមក លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានប្ដេជ្ញាចិត្តថា ជួយសង្រ្គោះប្រជាជនគ្រប់គ្នា ដោយមិនត្រូវទុកប្រជាជន ណាម្នាក់ឲ្យមានបញ្ហានោះទេ។ នេះបើយោងតាមបណ្ដាញហ្វេសប៊ុក របស់រដ្ឋបាលខេត្ត ។

ក្នុងឱកាសនាំយកអំណោយសម្តេច កិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទ ក្រហមកម្ពុជា ចែកជូនគ្រួសាររងគ្រោះ ដោយទឹកជំនន់ទឹកភ្លៀងចំនួន នៅឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ លោកអភិបាលបានថ្លែងអំណរគុណ ចំពោះភាគីពាក់ព័ន្ធដែលបាន រួមចំណែកយ៉ាងសកម្មជួយ សង្គ្រោះប្រជាពលរដ្ឋ។

លោកក៏ឲ្យកងកម្លាំង និងបណ្តាលអង្គភាព ពាក់ព័ន្ធទាំងអស់បន្តយកចិត្តទុកដាក់ និងត្រៀមកម្លាំងជាប់ ជាប្រចាំ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងករណីមានហេតុការណ៍ កើតឡើង៕

Facebook Comments

To Top