នយោបាយ

ព្រឹទ្ធសភាបោះឆ្នោតជ្រើសរើសលោក អ៊ុំ សារិទ្ធ ជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម

ភ្នំពេញ ៖ សមាជិកព្រឹទ្ធសភាចំនួន៥០រូបក្នុងចំណោម៥៦រូប បានបោះឆ្នោតជ្រើសរើសលោក អ៊ុំ សារិទ្ធ ជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។

ការបោះឆ្នោតបានប្រព្រឹទ្ធក្នុងសម័យប្រជុំពេញអង្គព្រឹទ្ធសភាក្រោមអធិបតីភាពសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា។

ក្រោយព្រឹទ្ធសភាបានទទួលស្គាល់ លោក អ៊ុំ សារិទ្ធ បានប្តេជ្ញាថា នឹងខិតខំបំរើការងារ ក្នុងវិស័យច្បាប់ឲ្យមានភាពល្អប្រសើរ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ។ លោក អ៊ុំ សារិទ្ធ បានឲ្យដឹង លោកបានបំរើការងារ ក្នុងវិស័យច្បាប់ជាង២០ឆ្នាំមកហើយ៕

ដោយ ស សំណាង

Facebook Comments

To Top