អន្តរជាតិ

យ៉ាងហោចណាស់មនុស្ស ១៦០នាក់ ស្លាប់ដោយសារជំនន់ទឹកភ្លៀង នៅប៉ាគីស្ថាន

អ៊ីស្លាម៉ាបាដ៖ មន្ត្រីអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិរបស់ប៉ាគីស្ថាន បានបញ្ជាក់ថាមនុស្សសរុបចំនួន ១៦១ នាក់បានស្លាប់ និង ១៣៧ នាក់ផ្សេងទៀតបានរងរបួសដោយសារឧប្បត្តិហេតុទាក់ទងនឹងភ្លៀងចាប់តាំងពីខែកក្កដា នៅទូទាំងប្រទេស ដោយសារតែជំនន់ទឹកភ្លៀងដែលបង្កឡើងដោយខ្យល់មូសុង។

លោក Saqib Mumtaz អ្នកទទួលបន្ទុកផ្នែកប្រព័ន្ធផ្សព្វផ្សាយពីអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយបានប្រាប់ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួថា ភ្លៀងបច្ចុប្បន្ននេះទំនងជានឹងធ្លាក់ចុះពីក្រុងការ៉ាជី នៅថ្ងៃច័ន្ទដោយមានសម្ពាធខ្យល់ទាបបង្កឱ្យមានភ្លៀងធ្លាក់ដល់សមុទ្រអារ៉ាប់ នៅឆ្នេរសមុទ្រការ៉ាជី។

គួរបញ្ជាក់ថា យ៉ាងហោចណាស់មានមនុស្សចំនួន ១១ នាក់បានស្លាប់ និងរាប់សិបនាក់ផ្សេងទៀតបានរងរបួសនៅក្នុងឧប្បត្តិហេតុទាក់ទងនឹងភ្លៀងដាច់ដោយឡែកពីគ្នានៅក្នុងទីក្រុងការ៉ាជី នៃខេត្តស៊ីន ភាគខាងត្បូងប្រទេសប៉ាគីស្ថាន ក្នុងរយៈពេលពីរថ្ងៃចុងក្រោយនេះ៕

ដោយ ឈូក បូរ៉ា

Facebook Comments

To Top