តារា

ពិធីករល្បីលោក Steve Harvey ទិញចិញ្ចៀនពេជ្រតម្លៃ១០ លានដុល្លារ ជូនភរិយាថ្ងៃខួបកំណើត

អាមេរិក៖ ពិធីករទូរទស្សន៍ដ៏ល្បីល្បាញ លោក Steve Harvey បានធ្វើអោយភរិយា រំភើបចិត្តក្រៃលែង ដោយទិញចិញ្ចៀនពេជ្រ តម្លៃដល់ទៅ១០ លានដុល្លារអាមេរិក ជូននាង ក្នុងថ្ងៃខួបកំណើត។

ព័ត៌មានពី Aceshowbiz បានអោយដឹងនៅថ្ងៃទី ៩ ខែសីហានេះថា Steve Harvey ដែលធ្វើដំណើរកម្សាន្ត ទៅក្រៅប្រទេសរយៈពេល១ ខែពេញជាមួយគ្រួសារនោះ បានជូនកាដូចិញ្ចៀនពេជ្រ ទម្ងន់ ៤០ ការ៉ាត់តម្លៃដល់ទៅ ១០ លានដុល្លារអាមេរិក ដល់ភរិយាMarjorie Harvey ក្នុងថ្ងៃខួបកំណើត របស់នាងចូលវ័យ ៥៥ ឆ្នាំ ។ Marjorie បានបង្ហោះរូបថត១ សន្លឹកក្នុងបណ្តាញសង្គម Instagram បង្ហាញចិញ្ចៀនដ៏ធំ នឹងទាំងទឹកមុខរីករាយផងដែរ ហើយសារព័ត៌មាន MTO News បានអោយដឹងដែរថា ចិញ្ចៀនដ៏ធំមួយវង់នេះ លោក Steve ទិញនៅឯហាងពេជ្រល្បី jeweler Harry Winston ក្នុងទីញូវយ៉ក ។

លោក Steve Harvey វ័យ៦២ និងភរិយាMarjorie ត្រូវដឹងថា ចំណាយលុយដល់ទៅ ១លានដុល្លារក្នុងមួយសប្តាហ៍ ហើយអំឡុងដំណើរកម្សាន្ត ដ៏រីករាយមួយខែពេញនេះ លោកចាយអស់៤ លានដុល្លារអាមេរិកឯណោះ ៕ ដោយ៖ ទូច សុខលីដា

Facebook Comments

To Top