សុខភាព

យុទ្ធសាស្រ្ត​ កម្ចាត់ស្ត្រេស ចេញពីខួរក្បាល

គ្មាននរណាម្នាក់ ដែលមិនមានស្ត្រេសនោះទេ ដូចនេះ វាជារឿងសំខាន់ ដើម្បីដោះស្រាយពីបញ្ហាស្ត្រេស និងការពាររោគថប់បារម្ភ។

ក្រុមគ្រូពេទ្យជំនាញ បានបង្ហាញពីយុទ្ធសាស្រ្តដ៏ល្អៗដូចខាងក្រោមនេះ ដើម្បីគ្រប់គ្រងស្ត្រេស ៖

-កុំចំណាយពេលវេលា បារម្ភអំពីរឿងដែលយើងមិនអាចគ្រប់គ្រងបាន ដូចជាអាកាសធាតុ ឬអនាគតជាដើម

-ប្រសិនបើអ្នកបារម្ភអំពីបញ្ហានានា ដូចជាការងារ សូមរៀបចំវាឲ្យបានល្អដែលអ្នកអាចធ្វើទៅបាន

-សូមឲ្យមិត្តភិក្ត ឬគ្រួសារនិយាយជាមួយអ្នកនូវអ្វីដែលអ្នកមិនសប្បាយចិត្ត

-កុំធ្វើការកំណត់កាលបរិច្ឆេទដោយខ្លួនអ្នក

-សូមប្រាកដថា គោលដៅរបស់អ្នក គឺមានពិត

-ធ្វើលំហាត់ប្រាណជាទៀងទាត់ ញ៉ាំអាហារដែលផ្តល់នូវសុខភាព និងគេងឲ្យបានគ្រប់គ្រាន់

-ធ្វើនូវអ្វីដែលអ្នករីករាយ៕

ប្រភព៖ www.health.com.kh

Facebook Comments

To Top