អន្តរជាតិ

អតីតនាយករដ្ឋមន្រ្តីថៃ លោកស្រី យីងឡាក់ បានទទួលសញ្ជាតិស៊ើប

បរទេស៖ អតីតនាយករដ្ឋមន្ត្រី ដែលកំពុងរត់គេចខ្លួន គឺលោកស្រីយីងឡាក់ ស៊ីណាវ៉ាត្រា ដែលត្រូវបានកាត់ទោស នៅប្រទេសថៃ ឲ្យ ជាប់ពន្ធនាគាររយៈពេល ៥ ឆ្នាំ ពីបទជាប់ទាក់ទង នឹងអំពើពុករលួយនោះ នៅពេលនេះ បានទទួលសញ្ជាតិស៊ែប៊ី ។ ចំណែកលោក ថាក់ស៊ីន កាលពីឆ្នាំ២០០៩ ក៏ទទួលបានសញ្ជាតិ ម៉ុងតេណេក្រូ និងបាល់កាន ផងដែរ។

យោងតាមសារព័ត៌មានថៃ បាងកកប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ បានឱ្យដឹងដោយផ្អែក តាមការផ្សាយ របស់ទីភ្នាក់ងារព័ត៌មានរដ្ឋ Tanjug បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលស៊ែប៊ី បានផ្តល់សញ្ជាតិ ដល់នាងព្រោះវាអាចជា ផលប្រយោជន៍របស់ស៊ែប៊ី។ មន្ត្រីស៊ែប៊ីមិនបាន ធ្វើអត្ថាធិប្បាយ អំពីមូលហេតុ ដែលនៅពីក្រោយការ សម្រេចចិត្តនេះនោះទេ។

ក្រឹត្យរបស់រដ្ឋាភិបាល មួយដែលបញ្ជាក់ថា លោកស្រីយីងឡាក់ ដែលត្រូវបានផ្តល់សញ្ជាតិនេះ គឺត្រូវបានផ្សព្វផ្សាយ កាលពីខែមិថុនា នៅក្នុងកាសែត រដ្ឋរបស់ស៊ែប៊ី។

ជាមួយនឹងលិខិតឆ្លងដែនស៊ែប៊ី លោកស្រី យីងឡាក់ អាចធ្វើដំណើរដោយគ្មានទិដ្ឋាការ ទៅកាន់ប្រទេសជាង ១០០ រួមទាំងប្រទេសសមាជិក ភាគច្រើននៃសហភាពអឺរ៉ុបផងដែរ។

លោកស្រីយីងឡាក់ បានភៀសខ្លួនចេញពីប្រទេសថៃ ក្នុងឆ្នាំ ២០១៧ មុនពេលលោកស្រីត្រូវបានផ្តន្ទាទោសពីបទរៀបចំកម្មវិធីឧបត្ថម្ភធនស្រូវ ដែលត្រូវបានប្រព្រឹត្ដអំពើពុករលួយ និងធ្វើឱ្យអ្នកបង់ពន្ធរាប់រយលានដុល្លារខាតបង់។ លោកស្រី និងអ្នកគាំទ្រនិយាយថា ករណីនេះជារឿងនយោបាយ។

នាងមិនបានបង់ប្រាក់ធានា ហើយត្រូវបានគេរាយការណ៍ថា បានធ្វើដំណើរទៅកាន់ទីក្រុងឡុងដ៍ ដោយឆ្លងកាត់ទីក្រុងឌូបៃ ដែលជាកន្លែងដែលបងប្រុស ដែលមហាសេដ្ឋីរបស់នាង គឺអតីតនាយករដ្ឋមន្រ្តី លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ស្ថិតនៅនិរទេសខ្លួនដោយខ្លួនឯង បន្ទាប់ពីភៀសខ្លួនចេញពីប្រទេសថៃ ក្រោយពីប្រឈមនឹងការចោទប្រកាន់ពីបទពុករលួយ។

ទាំងលោកថាក់ស៊ីន និងលោកស្រីយីងឡាក់ បានដឹកនាំរដ្ឋាភិបាលជាប់ឆ្នោត ដែលត្រូវបានផ្តួលរំលំដោយរដ្ឋប្រហារយោធា គឺលោកថាក់ស៊ីនក្នុងឆ្នាំ ២០០៦ និងលោកស្រីយីងឡាក់ក្នុងឆ្នាំ ២០១៤ ៕
ប្រែសម្រួលៈ ណៃ តុលា

Facebook Comments

To Top